រុស្ស៊ី ព្រមាន អ៊ីស្រាអែល ប្រឈមបាត់ឈ្មោះប្រទេសចេញពីផែនទីពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមាន អ៊ីស្រាអែល ប្រឈមបាត់ឈ្មោះប្រទេសចេញពីផែនទីពិភពលោក

រុស្ស៊ី ព្រមាន អ៊ីស្រាអែល ប្រឈមបាត់ឈ្មោះប្រទេសចេញពីផែនទីពិភពលោក

មូស្គូ ៖ អ៊ីស្រាអែលប្រឈមនឹងហានិភ័យនៃការបាត់ឈ្មោះប្រទេសពីពិភពលោក ដោយសារតែប្រទេសមួយនេះ នៅតែបន្តបង្កើនភាពតានតឹងទៅលើសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ នេះគឺជាការព្រមានចំៗពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីកាលពីថ្ងៃពុធ ។

លោក Apti Alaudinov មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីនិយាយថា គោលដៅពិតប្រាកដ របស់អ៊ីស្រាអែល គឺ ការបង្កើនជម្លោះឱ្យដល់កម្រិតអតិបរមា ហើយក្រោយមកនឹងទាញទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធភាពណាតូទាំងមូល ឱ្យចូលរួមក្នុងជម្លោះនេះ ។

បើតាមលោក Apti Alaudinov, ជម្លោះនៅតំបន់មជ្ឈិមបូព៌ានឹងគ្មានថ្ងៃចុះកម្ដៅនោះឡើយ ដោយសារតែអ៊ីស្រាអែលកំពុងវាយតម្លៃកម្លាំងរបស់ខ្លួនខ្ពស់ហួសហេតុពេក ។

លោកថា ការវាយតម្លៃដ៏ខ្ពស់របស់អ៊ីស្រាអែលនេះ នឹងធ្វើឲ្យអ៊ីស្រាអែលនៅទីបំផុត រលាយបាត់ប្រទេសរបស់ខ្លួន ។

បើតាម Anadolu, ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងខ្ពស់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នា ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានវាយប្រហារតបវិញទៅលើប្រទេសនានាក្នុងតំបន់ ដែលមានវត្តមានយោធារបស់សហរដ្ឋអាមេរិក។

យ៉ាងណា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាមួយ កាលពីខែមិថុនា ដែលមានគោលបំណងបញ្ចប់សង្គ្រាម និងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ប៉ុន្តែក្រោយមកការរៀបចំនេះបានបរាជ័យ បន្ទាប់ពីមានការចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភបំពាន និងការផ្ទុះអរិភាពឡើងវិញ ។

ចាប់តាំងពីពេលនោះមក កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនទទួលបានលទ្ធផលវិជ្ជមានណាមួយនោះឡើយ ជាពិសេសគឺការបើកច្រកសមុទ្រ Hormuz ឡើងវិញតែម្ដង ៕

ប្រភព៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា