អ៊ីរ៉ង់ ព្រមានសងសឹកតាមរបៀបដូចគ្នា បើសិន អាមេរិក ហ៊ានប្រើអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមានសងសឹកតាមរបៀបដូចគ្នា បើសិន អាមេរិក ហ៊ានប្រើអាវុធនុយក្លេអ៊ែរ

អ៊ីរ៉ង់ ព្រមានសងសឹកតាមរបៀបដូចគ្នា បើសិន អាមេរិក ហ៊ានប្រើអាវុធនុយក្លេអ៊ែរ

តេហេរ៉ង់ ៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ព្រមានធ្ងន់ៗថា នឹងសងសឹកវិញតាមរបៀបដូចគ្នា ប្រសិនបើអាមេរិកហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរបស់ខ្លួន ។

បើតាម Anadolu, ការព្រមាននេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ដែលថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រហែលជាអាចពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីយកជ័យជំនះក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ។

លោក Fada Hossein Maleki សមាជិកគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ និយាយថា លោកមិនគិតថា លោកហ៊ានធ្វើរឿងនេះទេ ពីព្រោះសកម្មភាពបែបនេះ អាចធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏គ្រោះថ្នាក់ ។

យ៉ាងណា លោកបានព្រមានធ្ងន់ៗទុកមុនថា មិនថា អាមេរិកប្រើប្រាស់អាវុធប្រភេទណានោះទេ អ៊ីរ៉ង់នឹងសងសឹកទៅវិញ ដោយប្រើប្រាស់អាវុធប្រភេទនោះដូចគ្នា ។ ប៉ុន្តែលោកមិនបានបញ្ជាក់ចំៗ ថាតើអ៊ីរ៉ង់មានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងដៃរួចជាស្រេចនោះទេ ។

បើតាមលោក Maleki, បច្ចុប្បន្នអ៊ីរ៉ង់បានផ្លាស់ប្តូរពីយុទ្ធសាស្ត្រការពារខ្លួន ទៅជាយុទ្ធសាស្ត្រទប់ស្កាត់បែបសកម្ម និងវាយលុក ខណៈដែលទីក្រុងតេហេរ៉ង់នៅមានសមត្ថភាពយោធា និងអាវុធទំនើបៗជាច្រើនទៀត ដែលមិនទាន់ត្រូវបានលាតត្រដាងជាសាធារណៈ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា