កូរ៉េខាងជើង ៖ ទំនាក់ទំនងលោក Kim-Trump គឺ “ល្អឥតខ្ចោះ” ប៉ុន្តែ អាមេរិក នៅតែមិនប្តូរគោលនយោបាយអរិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ៖ ទំនាក់ទំនងលោក Kim-Trump គឺ “ល្អឥតខ្ចោះ” ប៉ុន្តែ អាមេរិក នៅតែមិនប្តូរគោលនយោបាយអរិភាព

កូរ៉េខាងជើង ៖ ទំនាក់ទំនងលោក Kim-Trump គឺ “ល្អឥតខ្ចោះ” ប៉ុន្តែ អាមេរិក នៅតែមិនប្តូរគោលនយោបាយអរិភាព

ព្យុងយ៉ាង ៖ លោកស្រី គីម យ៉ូជុង ទីប្រឹក្សាជាន់ខ្ពស់ និងជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើង ទទួលស្គាល់ថា ទំនាក់ទំនងរវាងលោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺ “ល្អឥតខ្ចោះ” ប៉ុន្តែលោកស្រីថា គោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងព្យុងយ៉ាងគ្មានការផ្លាស់ប្តូរនៅឡើយទេ ។

បើតាម KCNA, លោកស្រី គីម យ៉ូជុង បានអះអាងកាលពីថ្ងៃ ពុធ ថា លោកស្រីមិនបានដឹងទាល់តែសោះ អំពីទំនាក់ទំនង ឬការពិភាក្សាជាសម្ងាត់ណាមួយ រវាងបងប្រុសរបស់លោកស្រី និងលោកប្រធានាធិបតី ត្រាំ ។

លោកស្រីបាននិយាយបែបឌឺដងថា រឿងនេះប្រហែលជាបញ្ហាតែមួយគត់ ទាក់ទងនឹងគោលនយោបាយការបរទេសរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង ដែលលោកស្រីមិនបានដឹង ។

ប៉ុន្តែលោកស្រីទទួលស្គាល់ថា ទំនាក់ទំនងផ្ទាល់ខ្លួនរវាងបងប្រុសរបស់លោកស្រី និងលោក ត្រាំ នៅតែមានភាព “ល្អប្រសើរដដែល” ពីព្រោះលោក គីម ជុងអ៊ុន នៅតែមានការចងចាំ និងអារម្មណ៍ល្អៗចំពោះលោក ត្រាំ ។

យ៉ាងណាមិញ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា គោលនយោបាយអរិភាពរបស់អាមេរិក ចំពោះទីក្រុងព្យុងយ៉ាង គឺមិនមានអ្វីប្រែប្រួលឡើយ ។

ជាមួយគ្នានេះ អ្នកវិភាគមើលឃើញថា ការចេញមុខនិយាយមិនដឹងរបស់មន្ត្រីជាន់ខ្ពស់ និងជាមនុស្សជំនិតបំផុតរបស់លោក គីម ជុងអ៊ុន អាចជាយុទ្ធសាស្ត្រនយោបាយឌឺដង ឬការទាមទារឱ្យមានការសម្បទានធំជាងនេះពីអាមេរិក មុននឹងឈានទៅរកការបើកកិច្ចចរចាជាផ្លូវការឡើងវិញ ៕

ប្រភព ៖ Aljazeera និង CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា