លោក ត្រាំ គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើប្រទេសធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើប្រទេសធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

លោក ត្រាំ គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើប្រទេសធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានគំរាមថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើប្រទេសណាដែលជួយ ឬ ធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់។

បើតាម CNA, យុទ្ធនាការបង្កើនសម្ពាធសេដ្ឋកិច្ចនេះ កើតឡើងនៅពេលដែលសង្គ្រាមឈានចូលដល់ខែទី៦ ហើយមិនទាន់មានដំណោះស្រាយផ្នែកការទូត ឬ យោធាណាមួយ ដែលអាចមើលឃើញនៅឡើយទេ។ លោក Trump ក៏កំពុងប្រឈមមុខនឹងការត្រួតពិនិត្យឡើងវិញ ពីសំណាក់មតិសាធារណៈក្នុងស្រុក ជុំវិញបញ្ហាសង្គ្រាមនេះ ខណៈដែលការបោះឆ្នោត ខែវិច្ឆិកា កំពុងខិតជិតមកដល់យ៉ាងឆាប់រហ័ស។

លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសពីប្រតិបត្តិការសេដ្ឋកិច្ចដ៏ខ្លាំងក្លាបំផុត ដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រទេសណាមួយ! នេះនឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច និង ការដាក់ឱ្យនៅឯកោក្នុងកម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក»។

លោកបានមានប្រសាសន៍ថា «ខ្ញុំក៏សូមប្រកាសផងដែរថា ប្រទេសណាក៏ដោយដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬស្ថាប័នរដ្ឋាភិបាលរបស់ខ្លួនផ្តល់ជំនួយទ្រទ្រង់គ្រប់ទម្រង់ទាំងអស់ដល់អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត»។

លោកមិនបានបញ្ជាក់លម្អិតថា តើប្រទេសទាំងនោះនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មអ្វីខ្លះនោះទេ ហើយក៏មិនបានលើកឡើងឈ្មោះប្រទេសណាមួយឡើយ។

ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ បានធ្វើឡើង នៅជិតមួយសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់វិធានការឯកោផ្នែកសេដ្ឋកិច្ច លើប្រទេសមួយនេះ ក្នុងកម្រិតមួយដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា