អ៊ីស្រាអែល ទទួលបាននាវាមុជទឹក “Doomsday” ឬ “នាវាថ្ងៃអវសាន” ពី អាល្លឺម៉ង់ ទុកទប់ទល់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ទទួលបាននាវាមុជទឹក “Doomsday” ឬ “នាវាថ្ងៃអវសាន” ពី អាល្លឺម៉ង់ ទុកទប់ទល់ អ៊ីរ៉ង់

អ៊ីស្រាអែល ទទួលបាននាវាមុជទឹក “Doomsday” ឬ “នាវាថ្ងៃអវសាន” ពី អាល្លឺម៉ង់ ទុកទប់ទល់ អ៊ីរ៉ង់

ហ៊្សេរុយសាឡឹម ៖ កងទ័ពជើងទឹកអ៊ីស្រាអែលទើបទទួលបាននាវាមុជទឹក “Doomsday” ឬ នាវាថ្ងៃអវសាន ដែលមានតម្លៃប្រមាណ ៦៣៤ លានដុល្លារ ពីក្រុមហ៊ុន ThyssenKrupp Marine Systems របស់អាល្លឺម៉ង់ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីអ៊ីរ៉ង់ ។

Advertisement

បើតាម Marine insight, នាវាមុជទឹកនេះមានឈ្មោះផ្លូវការ INS Drakon វាត្រូវបានគេចាត់ទុកថា ជានាវាមុជទឹកមានតម្លៃថ្លៃបំផុត និងមានទំហំធំបំផុតមិនធ្លាប់មាន ដែលត្រូវបានសាងសង់នៅក្នុងទឹកដីអាល្លឺម៉ង់ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

នាវាមុជទឹកដ៏ទំនើបដែលស្ថិតក្នុងត្រកូល Dolphin II ជំនាន់ទី៦ និងជាជំនាន់ចុងក្រោយនេះ ត្រូវបានប្រគល់ដល់ដៃកងទ័ពជើងទឹកអ៊ីស្រាអែល កាលពីសប្តាហ៍មុន ។

យោងតាម Foxnews, នាវាមុជទឹក “ថ្ងៃអវសាន” របស់អ៊ីស្រាអែលនេះ ដំណើរការដោយថាមពលម៉ាស៊ូតលាយអគ្គិសនី ជាមួយនឹងដងខ្លួនមានប្រវែងសរុបជាង ៧០ ម៉ែត្រ និងទម្ងន់ប្រហែល ២ ពាន់តោន ។

នាវាមុជទឹក INS Drakon អាចផ្ទុកក្រុមនាវិកប្រមាណ ៤៥នាក់ ជាមួយនឹងសមត្ថភាពរត់ល្បឿនប្រហែល ៤៦គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចជ្រមុជទៅក្រោមទឹកក្នុងជម្រៅប្រហែល ៣៥០ ម៉ែត្រ ។

វាត្រូវបានរចនាឡើងបំពាក់ដោយបច្ចេកវិទ្យា AIP ពោលគឺប្រព័ន្ធថាមពលមិនពឹងផ្អែកលើខ្យល់អាកាស ដែលជួយឱ្យនាវាអាចមុជនៅក្នុងទឹកបានរហូតដល់ ១៨ថ្ងៃ និងមានសំឡេងស្ងាត់បំផុត ដើម្បីគេចពីប្រព័ន្ធរ៉ាដារាវរក ។

ជាមួយគ្នានេះ នាវាមុជទឹក INS Drakon បំពាក់ទៅដោយកាណុងកាំភ្លើងស្តង់ដាទំហំ ៥៣៣ មីល្លីម៉ែត្រ និងកាណុងកាំភ្លើងធំទំហំ ៦៥០ មីល្លីម៉ែត្រ ដែលអាចប្រើប្រាស់ជាមួយនឹងប្រភេទមីស៊ីលធុនធ្ងន់ជាច្រើនប្រភេទ ។

ក្នុងនោះរួមមានមីស៊ីលប្រឆាំងនាវា Harpoon និងមីស៊ីលនាំផ្លូវវាយប្រហារពីទឹកទៅដីគោកចម្ងាយឆ្ងាយ ជាពិសេសមីស៊ីលនាំផ្លូវ Popeye Turbo ដែលអាចពាំក្បាលគ្រាប់បាន ២ ប្រភេទ ពោលទាំងក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ទំនាក់ទំនងវិស័យការពារជាតិរវាងអ៊ីស្រាអែល និងអាល្លឺម៉ង់ បានឈានដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រ និងបានក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីយ៉ាងស៊ីជម្រៅផងដែរ ។

ជាក់ស្តែង អាល្លឺម៉ង់ពឹងផ្អែកលើបច្ចេកវិទ្យាការពារដែនអាកាសទំនើបរបស់អ៊ីស្រាអែល ដើម្បីទប់ទល់ការគំរាមកំហែងពីមីស៊ីលផ្លោង ខណៈដែលអ៊ីស្រាអែលពឹងផ្អែកលើការផ្គត់ផ្គង់អាវុធយុទ្ធសាស្ត្រសំខាន់ៗពីអាល្លឺម៉ង់ ដើម្បីពង្រឹងកងទ័ពជើងទឹករបស់ខ្លួន ៕

ប្រភព ៖ Marine insight និង Foxnews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា