ឥណ្ឌូណេស៊ី ដាក់ផែនការ ៨ ចំណុច ផលិតដ្រូនដោយខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ី ដាក់ផែនការ ៨ ចំណុច ផលិតដ្រូនដោយខ្លួនឯង

ឥណ្ឌូណេស៊ី ដាក់ផែនការ ៨ ចំណុច ផលិតដ្រូនដោយខ្លួនឯង

ហ្សាការតា ៖ ក្រសួងការពារជាតិឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍បានដាក់ចេញផែនការចំនួន ៨ ចំណុច សំដៅពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាផលិតយន្តហោះដ្រូន ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ក៏ដូចជាសន្តិសុខតាមព្រំដែន ។

Advertisement

លោកឧត្តមនាវីឯក Arif Harnanto ប្រធានភ្នាក់ងារបច្ចេកវិទ្យាការពារជាតិឥណ្ឌូណេស៊ីនិយាយថា ចំណុចដំបូងនៃផែនការនេះ គឺការរៀបចំផែនទីបង្ហាញផ្លូវផ្អែកលើបេសកកម្ម ដែលចាប់ផ្តើមចេញពីតម្រូវការការពារជាតិ និងសេណារីយ៉ូនៃប្រតិបត្តិការ ។

ចំណែកចំណុចទី ២ រដ្ឋាភិបាលនឹងបង្កើតស្តង់ដារអន្តរប្រតិបត្តិការដ៏រឹងមាំ ដើម្បីបើកផ្លូវឱ្យមានប្រព័ន្ធទំនាក់ទំនង ដែលធ្វើការស៊ីសង្វាក់គ្នា និងការប្រើប្រាស់ទិន្នន័យ ។

រីឯចំណុចទី៣ លោក Harnanto បានគូសបញ្ជាក់ពីតម្រូវការបង្កើតកន្លែងបណ្តុះបណ្តាល និងទីតាំងអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីលើកកម្ពស់សមត្ថភាពផលិតយន្តហោះដ្រូន ។

សម្រាប់ចំណុចទី ៤ នឹងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាយន្តហោះដ្រូនតាមដំណាក់កាល ខណៈចំណុចទី៥ គឺទាមទារឱ្យការបង្កើតប្រព័ន្ធអេកូឡូស៊ីទិន្នន័យជាតិ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

បន្ទាប់មក រដ្ឋាភិបាលត្រូវតែអនុវត្តនូវចំណុចទី ៦ គឺការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តម្រូវការបច្ចេកទេសដែលពាក់ព័ន្ធនឹងយន្តហោះដ្រូន ដែលមានន័យថា វាផ្តល់ឱកាសឱ្យឧស្សាហកម្មការពារជាតិក្នុងស្រុក ដើរតួនាទីជាអ្នកអភិវឌ្ឍបច្ចេកវិទ្យាដ្រូនសម្រាប់កងទ័ពឥណ្ឌូណេស៊ី ។

ដោយឡែកចំណុចទី ៧ គឺការអភិវឌ្ឍសមត្ថភាពប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ហៅកាត់ C-UAS ដើម្បីពង្រឹងប្រព័ន្ធការពារខ្លួនប្រឆាំងការគំរាមកំហែងពីយន្តហោះដ្រូនរបស់បរទេស ឬសត្រូវ ។

ចំណុចទី ៨ ដែលមិនអាចខ្វះបាន នោះគឺការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស គិតចាប់ពីអ្នកបញ្ជាដ្រូន អ្នកផ្គុំដ្រូន រហូតដល់អ្នកបច្ចេកទេស ។

លោក Harnanto មានទំនុកចិត្តខ្ពស់ថា ការអនុវត្តតាមផែនការទាំង ៨ ចំណុចនេះ នឹងជួយឱ្យកងកម្លាំងការពារជាតិឥណ្ឌូណេស៊ី អាចប្រើប្រាស់បច្ចេកវិទ្យាយន្តហោះដ្រូនហក់ឡើងដល់ចំណុចខ្ពស់បំផុត ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ៕

ប្រភព ៖ Antara ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា