រុស្ស៊ី ចោទ អឺរ៉ុប ថា ជាប្លុកចោរប្លន់ទាំងនៅលើគោក និងលើសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទ អឺរ៉ុប ថា ជាប្លុកចោរប្លន់ទាំងនៅលើគោក និងលើសមុទ្រ

រុស្ស៊ី ចោទ អឺរ៉ុប ថា ជាប្លុកចោរប្លន់ទាំងនៅលើគោក និងលើសមុទ្រ

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ចំៗទៅលើសហភាពអឺរ៉ុបថា កំពុងប្រព្រឹត្តអំពើចោរកម្ម ដោយប្លន់ទាំងនៅលើគោក និង នៅលើទឹកសមុទ្រ ។

Advertisement

ការចោទប្រកាន់បែបនេះ ត្រូវបានធ្វើឡើង ស្របពេលដែលសហភាពអឺរ៉ុបកំពុងព្យាយាមបង្កើនសម្ពាធលើ កងនាវាស្រមោលរបស់រុស្ស៊ី ដើម្បីគេចវេះពីការដាក់ទណ្ឌកម្ម លើវិស័យប្រេង ។

ជាក់ស្តែង, អឺរ៉ុបបានពង្រីកវិធានការដាក់ទណ្ឌកម្មលើនាវាជាច្រើនរយគ្រឿង ព្រមទាំង ឃាត់ទុកនាវា និងនាវិកមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យ ។ ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា កងកម្លាំងជើងទឹកអឺរ៉ុប ក្រោមការដឹកនាំរបស់អ៊ីតាលី ក៏បានឡើងទៅត្រួតពិនិត្យនៅលើនាវាដឹកប្រេងរបស់រុស្ស៊ីម្ដងជាពីរដងកាលពីខែកក្កដា និងដើមខែសីហានេះ ។

បើតាម anadolu, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានហៅ ប្រតិបត្តិការបែបនេះថា ជា «អំពើប្លន់ និង ចោរសមុទ្រ» ព្រោះសហភាពអឺរ៉ុបបានអនុញ្ញាតឱ្យប្រទេសសមាជិករបស់ខ្លួនរឹបអូស និង លក់ទំនិញ នៅលើនាវាដែលបម្រើផលប្រយោជន៍របស់ប្រទេសនានា ដើម្បីយកប្រាក់ចំណូល ផ្ទេរទៅឱ្យប្រទេសអ៊ុយក្រែន។

លោក Lavrov បន្ថែមថា អឺរ៉ុបកំពុងអង្គុយលើច្បាប់អន្តរជាតិ តាមរយៈការបង្កើត ពាក្យថា «កងនាវាស្រមោល» ដើម្បីព្យាយាមកម្រិតសមត្ថភាពរបស់រុស្ស៊ី ក្នុងការរកចំណូល នៅលើទីផ្សារអន្តរជាតិ ។

យ៉ាងណា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ថ្លែងបញ្ជាក់ប្រាប់បណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី VGTRK ថា លោកប្រធានាធិបតី ពូទីន អះអាងរួចហើយ អំពីការត្រៀមដាក់ចេញវិធានការឆ្លើយតបទៅនឹងអំពើប្លន់ និងចោរសមុទ្ររបស់ EU ទាំងនេះ ក្នុងកម្រិតដូចគ្នា ក្នុងនោះ ទីក្រុងមូស្គូ នឹងជ្រើសរើសគោលដៅសងសឹកវិញតាមរយៈការរឹបអូសនាវាដូចគ្នា ៕

ប្រភព ៖ anadolu _ reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា