អាមេរិក គំរាមដាក់ទណ្ឌកម្ម អ៊ីរ៉ង់ ឲ្យឯកោផ្នែកសេដ្ឋកិច្ចបំផុត មិនធ្លាប់មាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក គំរាមដាក់ទណ្ឌកម្ម អ៊ីរ៉ង់ ឲ្យឯកោផ្នែកសេដ្ឋកិច្ចបំផុត មិនធ្លាប់មាន

អាមេរិក គំរាមដាក់ទណ្ឌកម្ម អ៊ីរ៉ង់ ឲ្យឯកោផ្នែកសេដ្ឋកិច្ចបំផុត មិនធ្លាប់មាន

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសគំរាមដាក់ទណ្ឌកម្មឯកោផ្នែកសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ក្នុងកម្រិតមិនធ្លាប់មានពីមុនមក។

Advertisement

ថ្លែងប្រាប់បណ្តាញទូរទស្សន៍ ដែលមាននិន្នាការអភិរក្សនិយម Newsmax, រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបញ្ជាក់ពីការគំរាមដាក់អ៊ីរ៉ង់ ឱ្យស្ថិតក្នុងស្ថានភាពឯកោផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក ដោយលោកបានបន្ថែមទៀតថា វិធានការថ្មីៗ ត្រូវបានរំពឹងថា នឹងដាក់ចេញ នៅសប្តាហ៍ក្រោយ។

លោក Bessent រៀបរាប់ថា «វានឹងក្លាយជាការរួមបញ្ចូលគ្នានៃវិធានការឯកោផ្នែកសេដ្ឋកិច្ច ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក»។

លោក Scott Bessent បានបន្ថែមថា «ការបិទផ្លូវនាវាចរណ៍ជាបន្តបន្ទាប់ នៅច្រកសមុទ្រ Hormuz… នឹងរារាំងមិនឱ្យមានការដឹកជញ្ជូនទំនិញចេញ ឬ ចូលតាមកំពង់ផែរបស់អ៊ីរ៉ង់ឡើយ»។ លោកបន្តថា «សូមរង់ចាំតាមដានការប្រកាសបន្ថែមទៀត នៅសប្តាហ៍ក្រោយ»។

បើតាម AFP , ជំហរដ៏តឹងរ៉ឹងនេះ មានភាពផ្ទុយគ្នាទៅនឹងការលើកឡើងរបស់លោក Bessent កាលពីថ្ងៃទី ៤ ខែសីហា នៅពេលដែលលោកបានប្រាប់បណ្តាញព័ត៌មាន CNBC ថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ អាចនឹងសម្រេចបាន ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា