អ៊ីរ៉ង់ ព្រមានថា គ្មាននាវាណាមួយអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាតពីខ្លួនឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមានថា គ្មាននាវាណាមួយអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាតពីខ្លួនឡើយ

អ៊ីរ៉ង់ ព្រមានថា គ្មាននាវាណាមួយអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាតពីខ្លួនឡើយ

តេហេរ៉ង់ ៖ ទីបញ្ជាការយោធាដ៏សំខាន់របស់អ៊ីរ៉ង់ Khatam al-Anbiya បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា គ្មាននាវាពាណិជ្ជកម្ម ឬនាវាដឹកប្រេងណាមួយ អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ដោយគ្មានការអនុញ្ញាត និងការត្រួតពិនិត្យពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឡើយ ។

Advertisement

អ្នកនាំពាក្យទីបញ្ជាការយោធា Khatam al-Anbiya លោក Ebrahim Zolfaghari និយាយថា ដូចកាលពីពេលមុនដែរ ច្រកសមុទ្រ Hormuz គឺស្ថិតនៅក្រោមការគ្រប់គ្រង និងការចាត់ចែងយ៉ាងពេញលេញរបស់អ៊ីរ៉ង់ ។

ជាមួយគ្នានេះ លោកបានច្រានចោលការអះអាងរបស់អាមេរិក ដែលថា នាវាទាំងអស់អាចឆ្លងកាត់ជាធម្មតាតាមច្រកសមុទ្រ Hormuz គឺជារឿងមិនពិត និងគ្មានអ្វីក្រៅពីការភូតកុហកឡើយ ។

លោកបន្តថា ការអះអាងមិនពិតរបស់អាមេរិក បានបង្ហាញពីភាពអស់សង្ឃឹម និងភាពទាល់ច្រកនៃកងទ័ពរបស់ពួកគេ ដោយលោកបានសង្កត់ធ្ងន់ថា មេដឹកនាំ និងកងទ័ពអាមេរិកបានស្គាល់ច្បាស់រួចហើយ ពីអំណាច និងការតស៊ូរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងលើបណ្តាញសង្គមថា សហរដ្ឋអាមេរិកបានគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ហើយ ។

យ៉ាងណា អ្នកនាំពាក្យទីបញ្ជាការយោធាអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កំពុងតាមដានរាល់សកម្មភាពនានារបស់អាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់ ហើយក៏មិនស្ទាក់ស្ទើរការពារសិទ្ធិប្រជាជន ក៏ដូចជាអធិបតេយ្យភាពជាតិ និងបំណងប្រថ្នារបស់ប្រទេសអ៊ីរ៉ង់ ជាពិសេសត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា