អ៊ុយក្រែនប្រគល់សំណើបញ្ចប់សង្គ្រាម ទៅឱ្យសហរដ្ឋអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែនប្រគល់សំណើបញ្ចប់សង្គ្រាម ទៅឱ្យសហរដ្ឋអាមេរិក

អ៊ុយក្រែនប្រគល់សំណើបញ្ចប់សង្គ្រាម ទៅឱ្យសហរដ្ឋអាមេរិក

កៀវ ៖ អ៊ុយក្រែនបានប្រគល់ទៅឱ្យសហរដ្ឋអាមេរិកនូវសំណើផែនការមួយ ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ។

Advertisement

នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងបានបញ្ជូនសំណើរបស់យើងទៅកាន់ភាគីសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកអាចជួយពង្រឹងការការពាររបស់យើង តាមរយៈការផ្ដល់ឱ្យមុនគេបំផុតនោះគឺការការពារដែនអាកាស និងដាក់សម្ពាធលើរុស្ស៉ី»។

បើតាម CNA, ការប្រកាសរបស់លោក ហ្សេលេនស្គីអំពីសំណើសម្រាប់កិច្ចចរចាសន្តិភាពដែលបានជាប់គាំងមួយផ្នែកធំ ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងមក កើតមានឡើងចំពេលមានសេចក្ដីរាយការណ៍ពីរុស្ស៉ី និងអ៊ុយក្រែនថាក្រុមអ្នកចរចាអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចក្នុងពេលឆាប់ៗទៅកាន់ប្រទេសទាំង២។

គួរឲ្យដឹងថា បេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូលើកចុងក្រោយបំផុត កាលពីខែមករា ឆ្នាំ២០២៦ និងមិនទាន់ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវនៅឡើយទេ៕

ប្រភព CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា