អូស្រ្តាលី និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការយោធាទប់ទល់ឥទ្ធិពល ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្រ្តាលី និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការយោធាទប់ទល់ឥទ្ធិពល ចិន

អូស្រ្តាលី និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការយោធាទប់ទល់ឥទ្ធិពល ចិន

កង់បេរ៉ា ៖ មេដឹកនាំអូស្រ្តាលី និងវៀតណាម កាលពីថ្ងៃ អង្គារ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែរឹងមាំ ចំពេលមានការព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលរបស់មហាយក្សចិន ទាំងក្នុងតំបន់ប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង ។

Advertisement

ថ្លែងក្នុងសន្និសិទរួមគ្នាជាមួយមេដឹកនាំវៀតណាម លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Anthony Albanese និយាយថា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាប្រឈមនានា និងភាពតានតឹងមួយចំនួនដែលតំបន់កំពុងជួបប្រទះ ។

លោកថា ទាំងអូស្រ្តាលី និងវៀតណាម ចង់ឃើញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលមានសន្តិភាព ស្ថិរភាព និងពោលពេញដោយភាពសប្បាយរុងរឿង ។

ចំណែកប្រធានាធិបតីវៀតណាម លោក To Lam ក្នុងដំណើរបំពេញទស្សនកិច្ចលើកដំបូងមកកាន់អូស្រ្តាលី បានប្រាប់អ្នកសារព័ត៌មានថា រូបលោក និងលោកនាយករដ្ឋមន្រ្តី Albanese កំពុងស្វែងរកលំហនៃកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ។

ជាមួយគ្នានេះ លោកស្រី Huong Le Thu អ្នកជំនាញកិច្ចការវៀតណាម និងជាប្រធានក្រុមប្រឹក្សាប្រឹក្សានៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម និយាយថា ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ក៏ដូចជាឆ្លើយតបការព្រួយបារម្ភ ជុំវិញការបង្កើនអំណាចយោធារបស់ចិន ជាពិសេសការគៀបសង្កត់ផ្នែកសេដ្ឋកិច្ច និងពន្ធគយពីសំណាក់អាមេរិក និងចិន ។

លោកស្រីបន្ថែមថា មេដឹកនាំទាំងពីរមានការព្រួយបារម្ភអំពីប្រទេសចិន អាមេរិក និងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងធ្លាក់ចុះ ជាពិសេសពួកលោកចង់ឱ្យមហាអំណាចពិភពលោកទាំងពីរ គោរពតាមវិធានច្បាប់ និងប្រព័ន្ធអន្តរជាតិ ដើម្បីការពារប្រទេសតូចៗ ពីការរំលោភបំពានដោយមហាអំណាចកម្រិតមធ្យម ។

គួរបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចរបស់លោកប្រធានាធិបតី To Lam ដែលបានមកដល់ទឹកដីអូស្រ្តាលី កាលពីថ្ងៃទី៩ ខែសីហា ហើយត្រូវបន្តដំណើរទៅកាន់ប្រទេសនូវែលសេឡង់នៅថ្ងៃទី១២ ខែសីហានេះ បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម-អូស្ត្រាលី លើផ្នែកសន្តិសុខសមុទ្រ និងកិច្ចការសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងស្វែងរកឱកាសជំរុញបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា