លោក Netanyahu ថា អ៊ីរ៉ង់ត្រូវតែគ្មានអាវុធនុយក្លេអ៊ែរ ទោះមានកិច្ចព្រមព្រៀង ឬ អត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ថា អ៊ីរ៉ង់ត្រូវតែគ្មានអាវុធនុយក្លេអ៊ែរ ទោះមានកិច្ចព្រមព្រៀង ឬ អត់

លោក Netanyahu ថា អ៊ីរ៉ង់ត្រូវតែគ្មានអាវុធនុយក្លេអ៊ែរ ទោះមានកិច្ចព្រមព្រៀង ឬ អត់

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញា កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរនោះឡើយ ទោះបីជាមាន ឬ គ្មានកិច្ចព្រមព្រៀងក៏ដោយ។

Advertisement

ការលើកឡើងនេះធ្វើឡើង ចំពេលដែលអាមេរិកផ្អាកការវាយប្រហារលើអ៊ីរ៉ង់ រង់ចាំការឆ្លើយតប សម្រេចឲ្យមានកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអះអាងថា នឹងរារាំងអ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ ដោយមិនគិតពីដំណើរការនៃការទូតជាមួយទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសអារ៉ាប់ឡើយ។

លោក Netanyahu បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «ខ្ញុំចង់បញ្ជាក់ជាថ្មីម្តងទៀតថា ទោះបីជាមានកិច្ចព្រមព្រៀង ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ ដរាបណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ»។

គួរបញ្ជាក់ថា បញ្ហាអាវុធនុយក្លេអ៊ែរនេះហើយ ដែលអាមេរិក និងអ៊ីស្រាអែល សម្រេចចិត្តបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បង្កឲ្យផ្ទុះសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ តែងតែអះអាងថា ខ្លួនគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរនោះទេ ដោយបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងគោលដៅស៊ីវិល តែប៉ុណ្ណោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា