មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះពិនិត្យនិងស្រាវជ្រាវករណីទឹកសមុទ្រ ឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក ស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះពិនិត្យនិងស្រាវជ្រាវករណីទឹកសមុទ្រ ឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក ស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះពិនិត្យនិងស្រាវជ្រាវករណីទឹកសមុទ្រ ឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក ស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរសង្កាត់លេខ១ និងលោកមេភូមិ៣(ទំនប់រលក)កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ធ្វើការចុះពិនិត្យ ករណីទឹកសមុទ្រឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក និងស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

Advertisement

ក្រុមការងារបានពិនិត្យឃើមុខសញ្ញាទីតាំងប្រភពបំពុល ចំនួន០២ទីតាំង ដែលសង្ស័យថាបានបង្កឱ្យមានទឹកកពណ៌ខ្មៅ ហូរចូលអូរធម្មជាតិ និងបន្តហូរធ្លាក់ចូលសមុទ្រ ក្នុងនោះមាន៖ ក្រុមហ៊ុន HUN KIM HONG 86 Logistics CO., LTD (ទិញឈើអាកាស្យា) និងក្រុមហ៊ុន TNT VN(ទិញឈើអាកាស្យា) ដែលជាប្រភេទរោងចក្រកិនកំទេចឈើអាកាស្យា ដើម្បីនាំចេញសម្រាប់កែច្នៃជាក្រដាស់កាតុង និងក្រដាស់អនាម័យ មានទីតាំងស្ថិតនៅក្រុម២ ភូមិ ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនពុំបានបង្ហូរទឹកកខ្វក់របស់ខ្លួន ចូលសមុទ្រ ដោយផ្ទាល់នោះទេ ប៉ុន្តែក្រុមហ៊ុនបានទុកដាក់សំណល់មិនត្រឹមត្រូវ ដោយឈើអាកាស្យាដែលបានកិនឱ្យទៅជាកំទេចឈើម៉ត់ៗ គរនៅលើបរិវេណដីរបស់ក្រុមហ៊ុន និងគ្មានដំបូលគ្រប បណ្តាលឱ្យត្រូវទឹកភ្លៀង ជ្រាបចូលប្រភពទឹកសាធារណៈ(អូរធម្មជាតិ) នៅពេលមានភ្លៀងធ្លាក់ខ្លាំង។

ក្រុមការងារបានចាត់វិធានការ ឱ្យក្រុមហ៊ុនបឈ្ឈប់កុំឱ្យទឹកពណ៌ខ្មៅ បន្តហូរចេញពីក្រុមហ៊ុន ចូលប្រភពទឹកសាធារណៈបន្តទៀត។ ក្រុមហ៊ុនត្រូវធ្វើការកែលម្អបរិស្ថាន រៀបចំអាងចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងធ្វើការទុកដាក់សំណល់កំទេចឈើអាកាស្យា ឱ្យនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានជាធរមាន។  សូមបញ្ចាក់ថា ក្រោយពីបានចុះពិនិត្យផ្ទាល់ ក្រុមការងារសម្រេចយកសំណាកទឹកចំនួន ០២ សំណាក និងបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា