ប៉ាគីស្ថានថា អ៊ីស្រាអែលជារដ្ឋខុសច្បាប់ ក្រោយចុះកិច្ចព្រមព្រៀងបង្កើតណាតូឥស្លាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថានថា អ៊ីស្រាអែលជារដ្ឋខុសច្បាប់ ក្រោយចុះកិច្ចព្រមព្រៀងបង្កើតណាតូឥស្លាម

ប៉ាគីស្ថានថា អ៊ីស្រាអែលជារដ្ឋខុសច្បាប់ ក្រោយចុះកិច្ចព្រមព្រៀងបង្កើតណាតូឥស្លាម

អ៊ីស្លាម៉ាបាដ ៖ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបានព្រមានអ៊ីស្រាអែលថា គឺជាប្រទេស «មិនស្របច្បាប់» ក្រោយចុះកិច្ចព្រមព្រៀងជាមួយអារ៉ាប៊ី សាអូឌីត និង តួកគី បង្កើតណាតូឥស្លាម។

Advertisement

កាលពីថ្ងៃសៅរ៍, រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា «អ៊ីស្រាអែលគឺជាការគំរាមកំហែងដល់ពិភពលោកមូស្លីមទាំងមូល» ហើយបានអំពាវនាវឱ្យមាន «កម្លាំងយោធារួមគ្នា» ដើម្បីប្រឆាំងនឹងប្រទេសនេះ។

បើតាម timesofisrael , លោក Asif ក៏ធ្លាប់បានហៅប្រទេសអ៊ីស្រាអែលថាជា «ប្រភពនៃអំពើអាក្រក់ និង ជាបណ្តាសាសម្រាប់មនុស្សជាតិ» ព្រមទាំងជា «រដ្ឋដែលមានលក្ខណៈដូចជំងឺមហារីក» ផងដែរ។

លោកបញ្ជាក់ថា បានប្រាប់អ្នកសម្ភាសន៍ថា ការប្រឆាំងយ៉ាងដាច់អហង្ការរបស់លោក ចំពោះអ៊ីស្រាអែលនឹងមិនផ្លាស់ប្តូរឡើយ ទោះបីជា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចាញ់ការបោះឆ្នោត នៅឆ្នាំនេះ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៧ ខែតុលាក៏ដោយ។

ការព្រមាននេះធ្វើឡើង ក្រោយ១ថ្ងៃ ដែលប្រទេសប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងតួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីមួយ ក្នុងគោលបំណងបង្កើតសម្ព័ន្ធភាពយោធា ណាតូឥស្លាម ។

បើតាម firstpost, សម្ព័ន្ធភាពណាតូឥស្លាមនេះ ពឹងផ្អែកការចំណាយលើ អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសអ្នកមានទ្រព្យច្រើន, ប្រើប្រាស់បច្ចេកវិទ្យាយោធារបស់តួកគី ព្រមទាំង សមត្ថភាពអាវុធនុយក្លេអ៊ែរ របស់ប៉ាគីស្ថាន ដើម្បីរៀបចំរចនាសម្ព័ន្ធសន្តិសុខ នៅតំបន់អាស៊ីខាងលិចឡើងវិញ៕

ប្រភព ៖ firstpost, timesofisrael, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា