ហ៊ូទី វាយប្រហារបណ្តាលរបួសជនស៊ីវិលជាច្រើនជាតិសាសន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ៊ូទី វាយប្រហារបណ្តាលរបួសជនស៊ីវិលជាច្រើនជាតិសាសន៍

ហ៊ូទី វាយប្រហារបណ្តាលរបួសជនស៊ីវិលជាច្រើនជាតិសាសន៍

រីយ៉ាដ ៖ អារ៉ាប់ប៊ី សាអ៊ូឌីត អះអាងថា មានការវាយប្រហាររបស់ក្រុមហ៊ូទី ដែលបានបណ្តាលឲ្យជនស៊ីវិលចម្រុះជាតិសាសន៍ ចំនួន១១នាក់ រងរបួស កាលពីយប់ថ្ងៃព្រហស្បតិ៍។

Advertisement

សម្ព័ន្ធភាពដឹកនាំដោយទីក្រុងរីយ៉ាដ បានឱ្យដឹងថា ការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន កាលពីយប់ថ្ងៃទី៦ ខែសីហា បានបណ្តាលឱ្យជនស៊ីវិល ១១នាក់រងរបួស នៅភាគខាងត្បូង ប្រទេសអារ៉ាប៊ី សាអូឌីត ដែលនេះគឺជាចំនួនអ្នករងគ្រោះដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រទេសឈូងសមុទ្រមួយនេះ ក្នុងរយៈពេលជាង ៤ ឆ្នាំនៃជម្លោះ។

លោកឧត្តមសេនីយ៍ Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធភាព បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីតថា ក្នុងចំណោមអ្នករងរបួសទាំងនោះ រួមមានជនជាតិ អារ៉ាប៊ី សាអូឌីត ៧ នាក់, ជនជាតិអេហ្ស៊ីប ២ នាក់, ជនជាតិយេម៉ែន ១ នាក់ និងជនជាតិប៉ាគីស្ថាន ១ នាក់។

លោកបានបន្ថែមថា ការវាយប្រហារទាំងនេះបានកើតឡើងនៅក្នុងតំបន់ Najran ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសយេម៉ែន។

ក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់គាំទ្រមួយ បានចេញមុខអះអាងថា ពួកគេបានវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតមួយគ្រឿង នៅក្បែរទីក្រុងយ៉ានប៊ូ ក្នុងសមុទ្រក្រហម ខណៈដែលក្រុមឧទ្ទាមនេះបន្តអនុវត្តការបិទផ្លូវសមុទ្រប្រឆាំងនឹង អារ៉ាប៊ី សាអូឌីត ដូចដែលពួកគេបានប្រកាស ពីមុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា