FBI អាមេរិក ងាកមកចងសម្ព័ន្ធភាពជាមួយ រុស្ស៊ី និងចិន ធ្វើសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មជាលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
FBI អាមេរិក ងាកមកចងសម្ព័ន្ធភាពជាមួយ រុស្ស៊ី និងចិន ធ្វើសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មជាលើកដំបូង

FBI អាមេរិក ងាកមកចងសម្ព័ន្ធភាពជាមួយ រុស្ស៊ី និងចិន ធ្វើសង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មជាលើកដំបូង

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI បានបង្កើតភាពជាដៃគូថ្មីក្នុងវិស័យអនុវត្តច្បាប់ ជាមួយប្រទេសចិន និង រុស្ស៊ី ដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា រួមទាំង ការជួញដូរគ្រឿងញៀនប្រភេទ fentanyl, ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និង ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ។

Advertisement

បើតាម Straitstimes, ភាពជាដៃគូនេះកើតមានឡើង បន្ទាប់ពីលោក Kash Patel នាយក FBI ទើបបានត្រឡប់មកពីដំណើរទស្សនកិច្ច នៅទីក្រុងប៉េកាំង កាលពីចុងខែកក្កដា ហើយដំណើរទស្សនកិច្ចស្រដៀងគ្នានេះ ត្រូវបានគ្រោងទុក បន្តទៅកាន់ប្រទេសរុស្ស៊ី នៅខែតុលា ឆ្នាំ ២០២៦ នេះ ។

លោក Patel និយាយថា គំនិតផ្តួចផ្តើមនេះគឺជាការជ្រើសរើសយកតែករណីជាក់លាក់ ដោយមានកម្រិតលើប្រភេទឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនប៉ុណ្ណោះ ដូចជា ករណីបណ្តាញរូបភាពអាសអាភាសកុមារជាសកល និង មជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត ដែលកំណត់គោលដៅ លើជនជាតិអាមេរិក ។

បើតាមមន្ត្រី FBI, ភាពជាដៃគូទាំងនេះ ពាក់ព័ន្ធនឹងកិច្ចសហការដោះស្រាយសំណុំរឿង និង ចែករំលែកព័ត៌មានសម្ងាត់, ធ្វើប្រតិបត្តិការឆ្មក់ចូល និងចាប់ខ្លួនរួមគ្នាផងដែរ ។

ជាក់ស្តែង កាលពីខែឧសភា FBI របស់អាមេរិក, ក្រសួងសន្តិសុខសាធារណៈរបស់ចិន និង ប៉ូលិសទីក្រុងឌូបៃ បានសហការគ្នា ក្នុងប្រតិបត្តិការ ឆ្មក់ចូលទ្រង់ទ្រាយធំ ទៅលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតមួយកន្លែង នៅទីក្រុងឌូបៃ ចាប់ខ្លួនមនុស្ស ៣០០ នាក់ ជាមួយនឹងការរឹបអូសប្រាក់ចំនួន ៣០០ លានដុល្លារអាមេរិក ៕

ប្រភព ៖ Straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា