រុស្ស៊ី ព្រមានថា មហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន នឹងបំផ្លាញស្ថិរភាពតំបន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានថា មហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន នឹងបំផ្លាញស្ថិរភាពតំបន់

រុស្ស៊ី ព្រមានថា មហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន នឹងបំផ្លាញស្ថិរភាពតំបន់

មូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃ ចន្ទ ថា មហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ និងការជំរុញកម្លាំងយោធាយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុន នឹងគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី ព្រមទាំងបំផ្លាញស្ថិរភាពនៅក្នុងតំបន់ទាំងមូល ។

Advertisement

លោកស្រី Zakharova បានលើកឡើងថា ការអះអាងនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន អំពីតម្រូវការឱ្យមានការពិភាក្សាដោយចំហលើបញ្ហាអាវុធនុយក្លេអ៊ែរ មិនអាចយកមកធ្វើជាហេតុផលសមស្រប ដើម្បីការពារខ្លួនបានឡើយ ពីព្រោះគ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជប៉ុននោះទេ ។

អ្នកនាំពាក្យរូបនេះនិយាយថា ផ្ទុយទៅវិញ រុស្ស៊ីកំពុងមើលឃើញថា សកម្មភាពរបស់ទីក្រុងតូក្យូ បង្ហាញពីការរស់ឡើងវិញ នូវស្មារតីឈ្លានពាននៃលទ្ធិយោធានិយមជប៉ុន ។

លោកស្រីថែមទាំងបានចោទប្រកាន់ថា ជប៉ុនកំពុងដើរចេញឆ្ងាយពីកាតព្វកិច្ចសន្តិភាពនិយម ដែលខ្លួនបានព្រមព្រៀង បន្ទាប់ពីសង្គ្រាមលោកលើកទី២ ។

ជាមួយគ្នានេះ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីសូមអំពាវនាវជាថ្មីម្តងទៀតដល់ជប៉ុន ឱ្យចងចាំនូវមេរៀនប្រវត្តិសាស្ត្រ ហើយវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធីវិញ ដើម្បីជៀសវាងការបង្កាត់ភ្លើងសង្គ្រាមប្រណាំងប្រជែងអាវុធថ្មី ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា