លោក ត្រាំ ព្រមានវាយអ៊ីរ៉ង់សាជាថ្មី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពបរាជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ព្រមានវាយអ៊ីរ៉ង់សាជាថ្មី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពបរាជ័យ

លោក ត្រាំ ព្រមានវាយអ៊ីរ៉ង់សាជាថ្មី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពបរាជ័យ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ ចន្ទ បានព្រមានចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ីរ៉ង់ឡើងវិញ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបរាជ័យ ។

Advertisement

ប៉ុន្តែប្រមុខសេតវិមានរូបនេះ បានបង្ហាញក្តីសង្ឃឹម ចំពោះលទ្ធភាពទទួលបានកិច្ចព្រមព្រៀងសន្តិភាព តាមរយៈការចរចាជាមួយអ៊ីរ៉ង់ ខណៈពេលដែលភាគីទាំងពីរបានផ្អាកការបាញ់ប្រហារគ្នាចំនួន៣ថ្ងៃជាប់ៗគ្នា ។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា ខ្ញុំមានការអត់ធ្មត់ច្រើន… យើងចាំមើលថាតើនឹងមានអ្វីកើតឡើងបន្តទៀត ។ ប៉ុន្តែលោកគិតថា មាន “ឱកាសល្អ” ដែលរឿងអ្វីមួយអាចនឹងកើតឡើង ។

យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ បានព្រមានធ្ងន់ៗថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងថ្មីបរាជ័យ នោះយើងនឹងវិលត្រឡប់ទៅធ្វើអ្វីដែលយើងធ្លាប់ធ្វើវិញ ពោលគឺមុនពេលមានការផ្អាកការប្រយុទ្ធគ្នា ។

បន្ថែមលើនេះ លោក ត្រាំ ក៏បានច្រានចោលការព្រួយបារម្ភ ដែលថា ឃ្លាំងស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកកំពុងថយចុះ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងជិត ៥ ខែកន្លងមកនេះផងដែរ ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងគូរសត្រូវចាស់ទាំងពីរនេះ ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីមានការវាយប្រហារជាថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់អស់រយៈពេល ១៣ យប់ ដែលបង្កឡើងពីការបរាជ័យកិច្ចចរចាការទូត ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រ Hormuz ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា