យេម៉ែន ថា ហ៊ូទី យកគំរូបិទផ្លូវទឹកអ៊ីរ៉ង់ មកអនុវត្តនៅសមុទ្រក្រហម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យេម៉ែន ថា ហ៊ូទី យកគំរូបិទផ្លូវទឹកអ៊ីរ៉ង់ មកអនុវត្តនៅសមុទ្រក្រហម

យេម៉ែន ថា ហ៊ូទី យកគំរូបិទផ្លូវទឹកអ៊ីរ៉ង់ មកអនុវត្តនៅសមុទ្រក្រហម

សាណា ៖ លោកស្រី Afrah al-Zouba រដ្ឋមន្ត្រីការបរទេសយេម៉ែន បានអះអាង កាលពីថ្ងៃចន្ទថា ក្រុមហ៊ូទីកំពុងព្យាយាមយកគំរូតាមការគ្រប់គ្រងរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស មកអនុវត្តនៅសមុទ្រក្រហម ពោលគឺបន្ទាប់ពីក្រុមនេះបានប្រកាសពីការបិទផ្លូវសមុទ្រ មិនឱ្យមានការដឹកជញ្ជូនចូលទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត។

Advertisement

លោកស្រី Afrah al-Zouba បានប្រាប់អ្នកសារព័ត៌មាន អំឡុងពេលសន្និសីទមួយថា «ក្រុមហ៊ូទីចង់យកគំរូតាមបទពិសោធន៍របស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស» ដោយបញ្ជាក់ថា ក្រុមឧទ្ទាមដែលទទួលបានការគាំទ្រពីទីក្រុងតេហេរ៉ង់មួយនេះ កំពុងធ្វើសកម្មភាព «ស្របគ្នា» ទៅនឹងការបង្កើនភាពតានតឹងរបស់អ៊ីរ៉ង់នៅក្នុងតំបន់។

លោកស្រី Zouba បាននិយាយថា រដ្ឋាភិបាលរបស់យេម៉ែន ដែលចូលចិត្តការគាំទ្រខ្លាំងពីអារ៉ាប៊ីសាអូឌីត ត្រូវបានរៀបចំសម្រាប់ការកើនឡើង ហើយការបាញ់ប្រហារគ្នា កំពុងកើតឡើងនៅតាមបណ្តោយជួរមុខ ដោយលាតសន្ធឹងភាគពាយ័ព្យរបស់ប្រទេស ចាប់ពីសមុទ្រក្រហម រហូតដល់ព្រំដែន អារ៉ាប៊ី សាអូឌីត ប៉ុន្តែ ភាគីទាំងពីរមិនទាន់បានធ្វើការវាយលុក នៅឡើយទេ។

យ៉ាងណា លោកស្រីបានបន្តថា «យើងគិតថា ជម្លោះនេះឥឡូវត្រូវបញ្ចប់ដោយសន្តិវិធី ឬតាមមធ្យោបាយផ្សេងទៀត»។

បើតាម រយធឺ, ⁠សមុទ្រក្រហមបានក្លាយជាសមរភូមិថ្មីមួយ នៅក្នុងជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដោយក្រុមហ៊ូទី ដែលបានបង្កើនសកម្មភាពប្រឆាំងនឹងប្រទេសអារ៉ាប៊ី សាអូឌីត តាមរយៈការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងទឹកដីនៃប្រទេសឈូងសមុទ្រមួយនេះ។

ប្រទេស អារ៉ាប៊ី សាអូឌីត បានឆ្លើយតបវិញ ដោយការវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅដែលខ្លួនអះអាងថា ជាមូលដ្ឋានយោធារបស់ក្រុមហ៊ូទី ហើយបានបញ្ជាក់ថា ខ្លួននឹងការពារការដឹកជញ្ជូនតាមផ្លូវសមុទ្រសម្រាប់គោលបំណងពាណិជ្ជកម្ម ព្រមទាំង បានចោទប្រកាន់ក្រុមហ៊ូទីថា កំពុងបម្រើឱ្យរបៀបវារៈរបស់បរទេស៕

ប្រភព ៖ រយធឺ, AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា