ក្រិក ចាយ ៤,០០០ លានដុល្លារ ទិញសំណាញ់មេឃ អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រិក ចាយ ៤,០០០ លានដុល្លារ ទិញសំណាញ់មេឃ អ៊ីស្រាអែល

ក្រិក ចាយ ៤,០០០ លានដុល្លារ ទិញសំណាញ់មេឃ អ៊ីស្រាអែល

អាតែន ៖ ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសក្រិក ហៅកាត់ KYSEA ត្រូវបានរំពឹងថា នឹងអនុម័តលើការបញ្ជាទិញសំណាញ់មេឃដ៏ទំនើបពីប្រទេសអ៊ីស្រាអែល ដែលមានតម្លៃរហូតដល់ ៤,០០០ លានដុល្លារ រួមទាំងយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទទៀត ។

Advertisement

សំណាញ់មេឃថ្មីនេះ មានឈ្មោះថា “Achilles Shield” គឺជាប្រព័ន្ធការពារដែនអាកាសពហុស្រទាប់ ។ វាត្រូវបានបង្កើតឡើង ដើម្បីការពារប្រឆាំងនឹងមីស៊ីលបាលីស្ទីក យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ។

ប្រព័ន្ធរ៉ាដា និងមីស៊ីលរបស់សំណាញ់មេឃនេះ ផលិតដោយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែលធំៗដ៏ល្បីចំនួពីរ គឺក្រុមហ៊ុន IAI និងក្រុមហ៊ុន Rafael ។

បើតាម Straits Times, រដ្ឋាភិបាលក្រិកគ្រោងចំណាយលុយប្រហែល ៣១,០០០ លានដុល្លារនៅត្រឹមឆ្នាំ ២០៣៦ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន រួមទាំងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ថ្មីរហូតដល់ ៤០ គ្រឿងពីសហរដ្ឋអាមេរិក និងនាវាចម្បាំងពីប្រទេសបារាំង និងអ៊ីតាលី ។

ប្រទេសក្រិកបានចំណាយជិត ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ខណៈតួលេខនេះ ខ្ពស់ជាងសមាជិកអង្គណាតូជាច្រើនទៀត ដើម្បីឆ្លើយតបនឹងជម្លោះដ៏រ៉ាំរ៉ៃរបស់ខ្លួនជាមួយតួកគី ។

កាលពីឆ្នាំមុន ប្រទេសក្រិកក៏បានអនុម័តការបញ្ជាទិញប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែត ដែលផលិតនៅអ៊ីស្រាអែលចំនួន ៣៦ គ្រឿង ក្នុងតម្លៃប្រហែល ៧៣៩ លានដុល្លារផងដែរ ។

បច្ចុប្បន្ន ក្រិកប្រើប្រាស់សំណាញ់មេឃ Patriot របស់សហរដ្ឋអាមេរិក និងប្រព័ន្ធខែលស្ទាក់ចាប់មីស៊ីល S-300 ស៊េរីចាស់ៗរបស់រុស្ស៊ី ដើម្បីការពារដែនអាកាសប្រទេសរបស់ខ្លួន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា