អ៊ុយក្រែន បើកឱ្យនាំចេញអាវុធជាលើកដំបូង ចាប់តាំងពី រុស្ស៊ី បំផ្ទុះសង្គ្រាមកាលពីឆ្នាំ ២០២២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន បើកឱ្យនាំចេញអាវុធជាលើកដំបូង ចាប់តាំងពី រុស្ស៊ី បំផ្ទុះសង្គ្រាមកាលពីឆ្នាំ ២០២២

អ៊ុយក្រែន បើកឱ្យនាំចេញអាវុធជាលើកដំបូង ចាប់តាំងពី រុស្ស៊ី បំផ្ទុះសង្គ្រាមកាលពីឆ្នាំ ២០២២

កៀវ ៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃចន្ទបានសម្រេចអនុម័តបើកទ្វារនាំចេញគ្រឿងសព្វាវុធ និងបច្ចេកវិទ្យាការពារជាតិរបស់ខ្លួនទៅក្រៅប្រទេស បើទោះបីជាប្រទេសជាតិកំពុងជាប់ដៃធ្វើសង្គ្រាមក៏ដោយ ។

Advertisement

នេះគឺជាការដកបម្រាមនាំចេញគ្រឿងសព្វាវុធ និងបច្ចេកវិទ្យាការពារជាតិជាលើកដំបូង ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី បានផ្ទុះឡើងកាលពីឆ្នាំ ២០២២ ខណៈឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន បានអភិវឌ្ឍសមត្ថភាពផលិតកម្មហួសពីតម្រូវការក្នុងស្រុក ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី Yulia Svyrydenko និយាយថា នៅក្រោមយន្តការ ដែលទើបត្រូវបានអនុម័តនេះ វានឹងអាចជួយស្រូបទាញប្រាក់ចំណូលបន្ថែម ដែលអ៊ុយក្រែនកំពុងត្រូវការជាចាំបាច់ ដើម្បីទ្រទ្រង់ដល់បណ្តាក្រុមហ៊ុនផលិតអាវុធនានារបស់អ៊ុយក្រែន ពិសេសជួយពង្រឹងខឿនឧស្សាហកម្មការពារជាតិរបស់ប្រទេសជាតិ ។

លោកស្រីថា មូលហេតុអ៊ុយក្រែនត្រូវការថវិការជាចាំបាច់ ពីព្រោះក្នុងអំឡុងពេលសង្គ្រាម វិស័យការពារជាតិរបស់អ៊ុយក្រែន បានចំណាយថវិកាលើការពង្រីកសមត្ថភាពផលិតអាវុធប្រចាំឆ្នាំ ចាប់ពីចន្លោះ ៣៥,០០០ លានដុល្លារទៅ ៥៥,០០០ លានដុល្លារ ។

ការនេះបានធ្វើឱ្យឧស្សាហកម្មការពារជាតិអ៊ុយក្រែនរីកលូតលាស់ខ្លាំង រហូតដល់អាចផលិតអាវុធបានច្រើនជាងថវិកាដែលរដ្ឋាភិបាលមានលទ្ធភាពទិញ ។ ដូច្នេះហើយ ក្រុមហ៊ុនផលិតអាវុធក្នុងស្រុកជាច្រើន ត្រូវបង្ខំចិត្តដំណើរការត្រឹមតែ ៤០% ទៅ ៧០% នៃសមត្ថភាពផលិតសរុបប៉ុណ្ណោះ ។

សូមរម្លឹកផងដែរថា អ៊ុយក្រែនបានដាក់កំហិតលើការនាំចេញអាវុធក្នុងគ្រាសង្គ្រាម ដើម្បីធានាថា ឧបករណ៍យោធាដែលផលិតក្នុងស្រុក ត្រូវបានផ្តល់អាទិភាពចម្បងសម្រាប់តែកងទ័ពរបស់ខ្លួនប៉ុណ្ណោះ ៕

ប្រភព ៖ Politico និង Defense Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា