អាមេរិក ថា ចិន និងរុស្សី សំងំផលិតមីស៊ីលលឿនជាងសំឡេង រាប់ពាន់គ្រាប់ទុកក្នុងស្តុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា ចិន និងរុស្សី សំងំផលិតមីស៊ីលលឿនជាងសំឡេង រាប់ពាន់គ្រាប់ទុកក្នុងស្តុក

អាមេរិក ថា ចិន និងរុស្សី សំងំផលិតមីស៊ីលលឿនជាងសំឡេង រាប់ពាន់គ្រាប់ទុកក្នុងស្តុក

ចារកម្មអាមេរិក អះអាងថា ប្រទេសចិន និង រុស្ស៊ី បាននិងកំពុងសំងំបង្កើនស្តុកមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ពួកគេយ៉ាងច្រើន ក្នុងរយៈពេល៩ឆ្នាំខាងមុខ ក្នុងនោះ ចិននឹងមានរហូតដល់ ចំនួន ៤,០០០គ្រាប់ ខណៈ រុស្ស៊ីនឹងមាន ដល់ចំនួន ១,០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣៥។

Advertisement

ការវិភាគរបស់ចារកម្មបែបនេះ ត្រូវបានចងក្រង នៅក្នុងរបាយការណ៍ថ្មីមួយ របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅសហរដ្ឋអាមេរិក ហៅកាត់ IISS ដែលចេញផ្សាយដោយ interesting engineering កាលពីថ្ងៃចន្ទ។

យោងតាមការវិភាគរបស់ IISS, ចារកម្មអាមេរិក ប៉ាន់ប្រមាណថា ប្រទេសចិន ឥឡូវនេះ មានមីស៊ីលល្បឿនលឿនជាងសំឡេងប្រហែល ៦០០គ្រាប់ ហើយ នៅឆ្នាំ២០៣៥ នឹងកើនឡើងដល់ប្រហែល ៤០០០គ្រាប់ រួមទាំង មីស៊ីល DF-27 ផងដែរ។

ស្តុករបស់រុស្ស៊ីវិញ ដែលរួមមានប្រព័ន្ធ 3M22 Zircon, Kh-47M2 Kinzhal និង Avangard បច្ចុប្បន្ននេះ មានចន្លោះពី ២០០ ទៅ ៣០០ គ្រាប់ ហើយ ត្រូវបានគេរំពឹងថា នឹងកើនដល់ប្រហែល ១០០០គ្រាប់។

បន្ថែមពីលើអាវុធលឿនជាងសំឡេង, របាយការណ៍ IISS ក៏ពិពណ៌នាអំពីកំណើនដែលរំពឹងទុក នៅក្នុងប្រព័ន្ធមីស៊ីលចិនជាច្រើនប្រភេទ ផងដែរ។ ក្នុងនោះ ប្រភពបញ្ជាក់ថា ចិនមានស្តុកមីស៊ីលប្រភេទ Cruise ដែលបាញ់ចេញពីយន្តហោះ និងនាវា ចំនួនប្រហែល ១ពាន់គ្រាប់ ហើយត្រូវបានគេព្យាករថា ចំនួននេះនឹងកើនឡើងដល់ ៥ពាន់គ្រាប់ នៅត្រឹមឆ្នាំ២០៣៥ ដូចគ្នា។

បើតាម Defense Express, ការវាយតម្លៃការគំរាមកំហែងបែបនេះកំពុងជះឥទ្ធិពលដល់ការផ្គត់ផ្គង់ និងការអភិវឌ្ឍកម្លាំងមីស៊ីល របស់សហរដ្ឋអាមេរិក រួចទៅហើយ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរបញ្ចកោណ និង ក្រុមហ៊ុនផលិតអាវុធការពារជាតិ RTX បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនការផលិតមីស៊ីលស្ទាក់ចាប់មីស៊ីល ប្រភេទ SM-3 Block IIA និង SM-3 Block IB។

លើសពីនេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិកមានគម្រោងទិញមីស៊ីល បាញ់ពីលើដី ចំនួន១ម៉ឺនគ្រាប់, មីស៊ីលបាញ់លើអាកាស ចំនួន៤ពាន់៣០០គ្រាប់ និង មីស៊ីលល្បឿនលឿន Blackbeard ដែលមានតម្លៃទាប រហូតដល់ចំនួន ១ម៉ឺន២ពាន់គ្រាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

ប្រភព ៖ interesting engineering, Defense Express, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា