ប្រទេសអឺរ៉ុបចំនួន៩ ចាប់ដៃ អ៊ុយក្រែន បង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីលបាលីស្ទីក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសអឺរ៉ុបចំនួន៩ ចាប់ដៃ អ៊ុយក្រែន បង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីលបាលីស្ទីក

ប្រទេសអឺរ៉ុបចំនួន៩ ចាប់ដៃ អ៊ុយក្រែន បង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីលបាលីស្ទីក

ប៉ារីស ៖ ឆ្លើយតបការគំរាមកំហែងពីមីស៊ីលបាលិស្ទីករបស់រុស្ស៊ី ប្រទេសចំនួន៩នៅអឺរ៉ុប និងអ៊ុយក្រែន កាលពីថ្ងៃ ចន្ទ បានប្រកាសចាប់ដៃគ្នាបង្កើតសម្ព័ន្ធភាពមួយ ក្នុងគោលបំណងរួមកម្លាំងអភិវឌ្ឍសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទីក និងពង្រឹងការការពារដែនអាកាសអឺរ៉ុប ។
 
យោងតាមសេចក្តីប្រកាសរួមរបស់ប្រទេសដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវែស អេស្ប៉ាញ ស៊ុយអែត អ៊ុយក្រែន និងអង់គ្លេស, ក្រុមប្រទេសទាំងនេះជឿជាក់ថា ការការពារអឺរ៉ុប តម្រូវឱ្យមានដំណោះស្រាយសកល នៃស្ថាបត្យកម្មការពារមីស៊ីលរួមបញ្ចូលគ្នា ដើម្បីទប់ស្កាត់ និងកម្ចាត់ការគំរាមកំហែងនៃមីស៊ីលបាលិស្ទីកនាពេលអនាគត ។
 
បើតាម Kyiv independent, សម្ព័ន្ធភាពនេះ មានគោលដៅចងក្រង និងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាឧស្សាហកម្មការពារជាតិ ការស្រាវជ្រាវ និងបទពិសោធន៍ជាក់ស្តែងលើសមរភូមិរបស់អ៊ុយក្រែន ដើម្បីបង្កើតប្រព័ន្ធការពារដែនអាកាសរួមគ្នាសម្រាប់អឺរ៉ុប ។
 
គម្រោងស្នូលនៃសម្ព័ន្ធភាពនេះ គឺការអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មីមួយ ដែលមានតម្លៃសមរម្យ និងអាចផលិតបានក្នុងបរិមាណច្រើន ។ ប្រព័ន្ធការពារដែនអាកាសថ្មីនេះមានឈ្មោះថា FREYJA ។ វាត្រូវបានគេរំពឹងថា ដើរតួជាជម្រើសបំពេញបន្ថែមពីលើប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានស្រាប់របស់អឺរ៉ុប ។
 
ប្រភពបានឱ្យដឹងថា ក្រុមហ៊ុនការពារជាតិធំៗរបស់អឺរ៉ុប និងអ៊ុយក្រែនជិត ១២ ក្រុមហ៊ុន រួមមាន Thales, MBDA, Leonardo, Saab, Diehl Defence និងក្រុមហ៊ុ ន Fire Point សុទ្ធតែបានចូលរួមចំណែកក្នុងគម្រោងបង្កើតប្រព័ន្ធ FREYJA នេះ ។
 
បើតាមកាសែតរ៉យទ័រ, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប្រព័ន្ធការពារដែនអាកាសថ្មី FREYJA ត្រូវបានរំពឹងថា នឹងអាចដំណើរការ និងផលិតចេញជារូបរាងក្នុងរយៈពេល ១២ ខែខាងមុខ ។
 
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា គោលដៅធំបំផុត គឺការកាត់បន្ថយសមត្ថភាពវាយប្រហាររបស់រុស្ស៊ី និងបង្ខំឱ្យលោកប្រធានាធិបតី ពូទីន ចូលតុចរចាដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយជាង ៤ឆ្នាំកន្លងមក ៕
 
ប្រភព ៖ Kyiv independent និង រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា