រុស្ស៊ីបាញ់មីស៊ីលនិងដ្រូនលើអ៊ុយក្រែន ស្លាប់មនុស្ស៨នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ីបាញ់មីស៊ីលនិងដ្រូនលើអ៊ុយក្រែន ស្លាប់មនុស្ស៨នាក់

រុស្ស៊ីបាញ់មីស៊ីលនិងដ្រូនលើអ៊ុយក្រែន ស្លាប់មនុស្ស៨នាក់

កៀវ ៖ អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារមកលើខ្លួន កាលពីថ្ងៃសៅរ៍ ដោយបាញ់មីស៊ីល និង យន្តហោះគ្មានមនុស្សបើក សម្លាប់មនុស្ស ៨នាក់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស។

Advertisement

យោងតាមអភិបាលក្រុងកៀវ, មីស៊ីលក៏បានវាយប្រហាររដ្ឋធានីនេះផងដែរ ដោយបានធ្វើឱ្យមនុស្ស ១២នាក់រងរបួស រួមទាំងកុមារ ២នាក់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ នៅក្នុងការបង្ហោះមួយ លើបណ្តាញសង្គម X ថា «រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើក ជាង១២០គ្រឿង និងមីស៊ីលចំនួន ១២គ្រាប់ នៅពេលយប់ ដែលពាក់កណ្តាល គឺជាមីស៊ីលផ្លោង»។

លោកបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ ទោះបីជាមានការជូនដំណឹង អំពីវាយប្រហារតាមអាកាស ជាមុនក៏ដោយ។ លោកបានបង្ហោះវីដេអូនៃក្រុមសង្គ្រោះបន្ទាន់ដែលកំពុងធ្វើការនៅក្នុងផ្សែង និងគំនរបាក់បែកនៃអគារដែលខូចខាត។

រុស្ស៊ី បដិសេធថា មិនបានកំណត់គោលដៅលើជនស៊ីវិល ដោយបាននិយាយថា ខ្លួនបានវាយប្រហារកន្លែងឧស្សាហកម្មយោធា នៅទីក្រុងគៀវ និង ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅទីក្រុងអូដេសា។

បើតាម AFP, ការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី ជាបន្តបន្ទាប់ ថ្មីៗនេះ ដោយប្រើមីស៊ីលផ្លោងល្បឿនលឿនបំផុត រាប់សិបគ្រាប់បានធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្ថិតនៅក្រោមភាពតានតឹង។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ក៏បានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅភាគខាងត្បូង ប្រទេសរុស្ស៊ី ខណៈដែលទីក្រុងកៀវបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់សត្រូវ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា