អាមេរិក និងអ៊ីរ៉ង់ បន្តចរចាគ្នានៅប៉ាគីស្ថាន នាស្អែកនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងអ៊ីរ៉ង់ បន្តចរចាគ្នានៅប៉ាគីស្ថាន នាស្អែកនេះ

អាមេរិក និងអ៊ីរ៉ង់ បន្តចរចាគ្នានៅប៉ាគីស្ថាន នាស្អែកនេះ

តេហេរ៉ង់ ៖ ក្រុមមន្ត្រីអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក នឹងបន្តកិច្ចចរចា នៅប្រទេសប៉ាគីស្ថាន នាថ្ងៃអាទិត្យស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ប៉ុស្តិ៍ទូរទស្សន៍ Al Hadath។

Advertisement

ទូរទស្សន៍ Al Hadath បានចេញផ្សាយ យោងតាមប្រភព បញ្ជាក់ឲ្យដឹងថា «កិច្ចប្រជុំរវាងក្រុមបច្ចេកទេសអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើង នៅប្រទេសប៉ាគីស្ថាន នាថ្ងៃទី១២ ខែកក្កដា»។

ជាមួយគ្នានេះ, សារព័ត៌មាន CBS បានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មាន ដែលមិនបញ្ចេញឈ្មោះបញ្ជាក់ដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំអនុប្រធានាធិបតី លោក ជេឌី វ៉ាន់ស៍, រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ និង តំណាងផ្លូវការផ្សេងទៀត ឲ្យបន្តការចរចាជាមួយអ៊ីរ៉ង់។

ការវិវឌ្ឍនេះ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នា ទៅវិញទៅមក ប៉ុន្មានថ្ងៃមកនេះ ដោយមានទាំងការប្រយុទ្ធគ្នា នៅចំណុចច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស ផងដែរ ។

កងកម្លាំងអាមេរិកនិយាយថា ការវាយប្រហារចុងក្រោយរបស់ពួកគេ លើអ៊ីរ៉ង់ គឺមានគោលបំណងទប់ស្កាត់ការគំរាមកំហែង ដល់សេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ ហ័រមូស ដោយលើកឡើង ពីការវាយប្រហារថ្មីៗ ប្រឆាំងនឹងការដឹកជញ្ជូន តាមផ្លូវទឹក។

យ៉ាងណាមិញ កងកម្លាំងរបស់អ៊ីរ៉ង់ក៏បានបើកការវាយប្រហារសងសឹកយ៉ាងចាស់ដៃទៅវិញ ប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសគុយវ៉ែត និងបារ៉ែនផងដែរ ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា