អាមេរិក ប្រើមនុស្សយន្តចូលវះកាត់ជាលើកដំបូងនៅក្នុងពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ប្រើមនុស្សយន្តចូលវះកាត់ជាលើកដំបូងនៅក្នុងពិភពលោក

អាមេរិក ប្រើមនុស្សយន្តចូលវះកាត់ជាលើកដំបូងនៅក្នុងពិភពលោក

អាមេរិក ៖ ក្រុមគ្រូពេទ្យនៅសាកលវិទ្យាល័យ California San Diego របស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមប្រើប្រាស់មនុស្សយន្ត ពិសោធន៍ការវះកាត់ជាលើកដំបូងមិនធ្លាប់មាននៅលើពិភពលោក ។

Advertisement

បើតាម Independent ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា មនុស្សយន្តនេះមានឈ្មោះហៅក្រៅថា «Surgie» បញ្ជាដោយក្រុមគ្រូពេទ្យវះកាត់ ដែលបានទទួលការបណ្តុះបណ្តាល ។

វាត្រូវបានដាក់ឲ្យចូលវះកាត់ចំនួន ២ ដងដើម្បីកាត់យកថង់ទឹកប្រមាត់ចេញពីក្នុងខ្លួនថនិកសត្វ ហើយជាលទ្ធផលដំណើរការវះកាត់ទទួលបានជោគជ័យទាំងពីរដង ។

លោកវេជ្ជបណ្ឌិត Michael Yip សមាជិកម្នាក់នៃក្រុមគ្រូពេទ្យវះកាត់របស់សាកលវិទ្យាល័យ California San Diego និយាយថា វាគឺជាជោគជ័យមួយក្នុងវិស័យវះកាត់ដែលមនុស្សយន្តអាចធ្វើបានស្រដៀងនឹងមនុស្សពិត ។

លោកថា ជោគជ័យនេះនឹងអាចជួយដោះស្រាយវិបត្តិថែទាំសុខភាព មិនត្រឹមតែនៅសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងនៅទូទាំងពិភពលោក ផងដែរ ។

ចំណែកលោកវេជ្ជបណ្ឌិត Shannglei Liu សាស្ត្រាចារ្យរង ផ្នែកវះកាត់នៅសាកលវិទ្យាល័យ California San Diego លើកឡើងដែរថា ទៅថ្ងៃអនាគតយើងនឹងមានភាពងាយស្រួល ក្នុងការដាក់ពង្រាយមនុស្សយន្តគ្រប់ទីកន្លែង រាប់ចាប់ពីតំបន់ជនបទ រហូតដល់សមរភូមិសង្គ្រាម និង សូម្បីតែទៅកាន់លំហអាកាសដើម្បីធ្វើការវះកាត់ ។

លោកបន្ថែមថា ជំនួយការវះកាត់ដោយស្វ័យប្រវត្តិ នឹងជួយសហគមន៍ជាច្រើន ដែលជួបការលំបាកជាមួយនឹងកង្វះខាតបុគ្គលិកនៅក្នុងក្រុមវះកាត់ ដែលធ្វើឲ្យអ្នកជំងឺ ខកខានមិនត្រូវបានព្យាបាល នាពេលកន្លងមក ៕

ប្រភព ៖ Independent ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា