ប៉ាគីស្ថានស្វែងរកការដឹកជញ្ជូនឧស្ម័ន LNG បន្ទាន់ ព្រោះមានអរិភាពនៅហ័រមូសជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថានស្វែងរកការដឹកជញ្ជូនឧស្ម័ន LNG បន្ទាន់ ព្រោះមានអរិភាពនៅហ័រមូសជាថ្មី

ប៉ាគីស្ថានស្វែងរកការដឹកជញ្ជូនឧស្ម័ន LNG បន្ទាន់ ព្រោះមានអរិភាពនៅហ័រមូសជាថ្មី

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានស្វែងរកការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ LNG ដែលត្រូវបានបញ្ជាទិញជាបន្ទាន់ បន្ទាប់ពីការរំខាន នៅច្រកសមុទ្រហ័រមូស បានប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រទេសកាតា ព្រោះតែមានអរិភាពឡើងវិញ នៅក្នុងតំបន់។

Advertisement

យោងតាមការជូនដំណឹងអំពីការដេញថ្លៃ ដែលចេញផ្សាយដោយអាជ្ញាធរបទប្បញ្ញត្តិលទ្ធកម្មសាធារណៈរបស់ប៉ាគីស្ថាន, ក្រុមហ៊ុន Pakistan LNG Limited ដែលគ្រប់គ្រងដោយរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ បានចេញការដេញថ្លៃភ្លាមៗ សម្រាប់ការដឹកញ្ជូនឧស្ម័ន LNG នៅថ្ងៃទី ១៥-១៦ ខែកក្កដា។ ការដេញថ្លៃគ្រោង នឹងបិទ នៅថ្ងៃសុក្រនេះ។

បើតាម Anadolu, ការដេញថ្លៃនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារលើកប៉ាល់ នៅជិតច្រកសមុទ្រ Hormuz និង ការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានធ្វើឱ្យចរាចរណ៍កប៉ាល់ នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ ស្ទើរតែជាប់គាំង។

ប៉ាគីស្ថានពឹងផ្អែកយ៉ាងខ្លាំង ទៅលើការនាំចូលឧស្ម័នធម្មជាតិរាវ ពីប្រទេសកាតា ក្រោមកិច្ចសន្យា រយៈពេលវែង ដើម្បីបំពេញតម្រូវការថាមពល និងឧស្សាហកម្ម ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះដោយសារការរំខាន នៅក្នុងលំហូរដឹកជញ្ជូន នៅឈូងសមុទ្រ។

ការដេញថ្លៃចុងក្រោយបំផុតនេះបានកើតឡើង ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដកំពុងស្វែងរកការធានាការផ្គត់ផ្គង់ជំនួស យ៉ាងឆាប់រហ័ស ដើម្បីកំណត់ហានិភ័យ នៃកង្វះខាតឧស្ម័ន នៅក្នុងស្រុក៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា