អ្នកនាំពាក្យហាម៉ាស ប៊ិះនឹងត្រូវអ៊ីស្រាអែលសម្លាប់ នៅហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យហាម៉ាស ប៊ិះនឹងត្រូវអ៊ីស្រាអែលសម្លាប់ នៅហ្គាហ្សា

អ្នកនាំពាក្យហាម៉ាស ប៊ិះនឹងត្រូវអ៊ីស្រាអែលសម្លាប់ នៅហ្គាហ្សា

ហ្គាហ្សា ៖ អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បានរួចផុតជីវិត ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា នេះបើតាមទូរទស្សន៍ Al Arabiya ដែលមានមូលដ្ឋាន នៅប្រទេសអារ៉ាប៊ី សាអូឌីត។

Advertisement

របាយការណ៍ បានឲ្យដឹងថា អ៊ីស្រាអែលប៊ិះនឹងសម្លាប់ អ្នកនាំពាក្យរូបនេះ អំឡុងការវាយប្រហារ នៅទូទាំងតំបន់ កាលពីថ្ងៃព្រហស្បតិ៍។

បើតាមទូរទស្សន៍ Al Arabiya ដែលបានដកស្រង់ ប្រភពពីមន្ត្រីសន្តិសុខ បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយ បានកំណត់គោលដៅ លើរថយន្តរបស់លោក Qassem។

ទោះបីជាយ៉ាងណា លោក Qassem មិនស្ថិតនៅក្នុងរថយន្តនោះទេ ប៉ុន្តែ អង្គរក្សរបស់លោក ត្រូវគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត។

បើតាម Anadolu, ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ចំនួន១២នាក់ ត្រូវបានសម្លាប់ និង ២០ នាក់ផ្សេងទៀតរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ ម៉ោង កន្លងមកនេះ ពោលគឺចំពេលមានការរំលោភលើបទឈប់បាញ់ ដែលបានចូលជាធរមាន ចាប់តាំងពីខែតុលា ឆ្នាំមុន។

ប្រភពបន្តថា ចាប់តាំងពីការចាប់ផ្តើមនៃការប្រល័យពូជសាសន៍របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣មក, ជនជាតិប៉ាឡេស្ទីនចំនួន ៧៣,១១៨ នាក់ត្រូវបានសម្លាប់ និង ១៧ម៉ឺន៣,៦១៥ នាក់រងរបួស បន្ថែមពីលើការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រហែល ៩០%៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា