UN ស្វែងរកថវិកា ជិត៣០០លានដុល្លារ ជួយវេណេស៊ុយអេឡាដែលរងគ្រោះពីរញ្ជួយដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ស្វែងរកថវិកា ជិត៣០០លានដុល្លារ ជួយវេណេស៊ុយអេឡាដែលរងគ្រោះពីរញ្ជួយដី

UN ស្វែងរកថវិកា ជិត៣០០លានដុល្លារ ជួយវេណេស៊ុយអេឡាដែលរងគ្រោះពីរញ្ជួយដី

ការ៉ាកាស ៖ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានចាប់ផ្តើមអំពាវនាវរកថវិកា ជិត៣០០លានដុល្លារអាមេរិក សម្រាប់ផ្តល់ជំនួយសង្គ្រោះ គ្រោះរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡា។ ជាការអំពាវនាវ បន្ទាប់ពីចំនួនមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយនេះ បានកើនឡើងដល់ជាង ៣៦០០នាក់។

Advertisement

លោក Tom Fletcher ប្រធានមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានមានប្រសាសន៍ ក្នុងអំឡុងពេលកិច្ចប្រជុំ ស្តីពីគ្រោះមហន្តរាយថា «អ្នកបរិច្ចាគកំពុងបោះជំហានទៅមុខ ហើយខ្ញុំសូមគោរពដល់ពួកគេ ហើយខ្ញុំសូមថ្លែងអំណរគុណដល់ពួកគេ»។ លោកបន្តថា «យើងមានផែនការច្បាស់លាស់ ត្រូវការថវិកាចំនួន ២៩៦លានដុល្លារ ដើម្បីសម្រេចបានតម្រូវការសេដ្ឋកិច្ចសង្គម ដល់មនុស្ស ចំនួន ១,៣ លាននាក់ នៅពេលនេះ ក្នុងរយៈពេល៦ខែ»។

ជិតពីរសប្តាហ៍ បន្ទាប់ពីការរញ្ជួយដី កម្រិត ៧.៣រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ, ក្រុមជួយសង្គ្រោះអន្តរជាតិកំពុងបញ្ចប់ការប៉ុនប៉ងស្វែងរកអ្នករស់រានមានជីវិត ខណៈពេលដែលក្រុមគ្រួសារកំពុងរុករកសាកសពមនុស្សជាទីស្រលាញ់ របស់ពួកគេ នៅក្នុងគំនរអគារបាក់បែក។

រដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាព ចំនួនអ្នកស្លាប់ គិតត្រឹមថ្ងៃអង្គារ ដល់ចំនួន៣.៦៨៥នាក់ និង បាននិយាយថា មនុស្សជិត ១៧.០០០នាក់ផ្សេងទៀត បានរងរបួស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា