ចិន ជំរុញ អាមេរិក-អ៊ីរ៉ង់ វិលរកតុចរចា ក្រោយភាគីជម្លោះបំផ្ទុះសង្គ្រាមឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ជំរុញ អាមេរិក-អ៊ីរ៉ង់ វិលរកតុចរចា ក្រោយភាគីជម្លោះបំផ្ទុះសង្គ្រាមឡើងវិញ

ចិន ជំរុញ អាមេរិក-អ៊ីរ៉ង់ វិលរកតុចរចា ក្រោយភាគីជម្លោះបំផ្ទុះសង្គ្រាមឡើងវិញ

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃ ពុធ បាននិយាយថា ការប្រើប្រាស់កម្លាំងយោធា ជំនួសឱ្យផ្នែកការទូត ដើម្បីដោះស្រាយបញ្ហាសង្គ្រាម គឺជារឿងមិនសមស្របនោះទេ ដូច្នេះទីក្រុងប៉េកាំងជម្រុញឱ្យភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ វិលរកតុចរចាសាជាថ្មី ។
 
បើតាម Anadolu, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងអះអាងនៅចំពោះមុខអ្នកសារព័ត៌មានថា ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ នឹងមិនបំរើផលប្រយោជន៍ដល់ភាគីជម្លោះណាមួយឡើយ ។
 
លោកស្រី Mao បានសង្កត់ធ្ងន់ថា ការប្រើប្រាស់វិធានការយោធា គឺជារឿងមិនសមស្របនោះទេ ដូច្នេះហើយ ចិនជម្រុញឱ្យភាគីទាំងពីរដោះស្រាយជម្លោះ តាមរយៈការចរចា ក៏ដូចជាបន្តអនុវត្តអនុស្សរណៈយោគយល់ទីក្រុងអ៊ីស្លាម៉ាបាដ និងជៀសវាងការប្រើប្រាស់កម្លាំងបាយ ។
 
ការអំពាវនាវរបស់មហាយក្សចិន ត្រូវបានធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហាររលកថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានវាយលុកគោលដៅជាង ៨០កន្លែង ដើម្បីសងសឹកការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ។
 
មិនបង្អង់យូរ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ក៏បានចាប់ផ្តើមបាញ់មីស៊ីល និងយន្តហោះដ្រូន ដោយកំណត់គោលដៅលើទីតាំងយោធាអាមេរិកចំនួន ៨៥ កន្លែង រួមទាំងកំពង់ផែ Salman ដែលជាទីស្នាក់ការកណ្តាលនៃកងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិកក្នុងប្រទេសបារ៉ែន និងមូលដ្ឋានទ័ពអាកាស Ali Al-Salem ក្នុងប្រទេសគុយវែតផងដែរ ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា