មេធំ NATO គាំទ្រ អាមេរិក វាយប្រហារ អ៊ីរ៉ង់ សាជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំ NATO គាំទ្រ អាមេរិក វាយប្រហារ អ៊ីរ៉ង់ សាជាថ្មី

មេធំ NATO គាំទ្រ អាមេរិក វាយប្រហារ អ៊ីរ៉ង់ សាជាថ្មី

អង់ការ៉ា ៖ ប្រមុខដឹកនាំអង្គការណាតូ នៅថ្ងៃ ពុធ បានប្រកាសពីជំហរគាំទ្រ ចំពោះការវាយប្រហារសាជាថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយលោកបានអះអាងថា វាគឺ “ជារឿងចាំបាច់បំផុត” ។

Advertisement

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រាប់អ្នកកាសែត មុនពេលបើកកិច្ចប្រជុំកំពូលនៅទីក្រុងអង់ការ៉ា ថា នៅពេលយើងមានបទឈប់បាញ់ ហើយអ៊ីរ៉ង់បានរំលោភលើបទឈប់បាញ់នោះ ខ្ញុំគិតថា វាពិតជារឿងចាំបាច់បំផុត ដែលសហរដ្ឋអាមេរិកត្រូវតែឆ្លើយតបវិញយ៉ាងខ្លាំងក្លា ។

ការអត្ថាធិប្បាយរបស់លោក Rutte កើតឡើងបន្ទាប់ពីកងទ័ពអាមេរិកបានបើកការវាយប្រហាររលកថ្មីមួយទៀតប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃ អង្គារ ហើយទីក្រុងវ៉ាស៊ីនតោនថែមទាំងបានលុបចោលអាជ្ញាបណ្ណ ដែលអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់លក់ប្រេងផងដែរ ។

យោងតាម Straits Times, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ពុធ បានគំរាមវាយប្រហារលើអ៊ីរ៉ង់សាជាថ្មី បន្ទាប់ពីលោកបានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់បឋមជាមួយទីក្រុងតេហេរ៉ង់ បានបញ្ចប់ហើយ ។

យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើសហរដ្ឋអាមេរិក នឹងធ្វើសង្គ្រាមទ្រង់ទ្រាយធំ ឬនឹងមានការចរចាបន្ត ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះឡើយ ។

បើតាមស៊ីនហួរ, ប្រមុខការទូតកំពូលអ៊ីរ៉ង់បានប្រកាសថ្កោលទោសយ៉ាងខ្លាំង និងបានព្រមានធ្ងន់ៗទុកមុនថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការកំណត់គោលដៅសងសឹកលើមូលដ្ឋានទ័ពក្នុងតំបន់របស់សហរដ្ឋអាមេរិកវិញឡើយ ៕

ប្រភព ៖ Straits Times និង Xinhua ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា