លោក ស៊ី ប្តេជ្ញាពង្រឹងសមត្ថភាពកងទ័ពចិន និងលុបបំបាត់ឫសគល់អំពើពុករលួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ស៊ី ប្តេជ្ញាពង្រឹងសមត្ថភាពកងទ័ពចិន និងលុបបំបាត់ឫសគល់អំពើពុករលួយ

លោក ស៊ី ប្តេជ្ញាពង្រឹងសមត្ថភាពកងទ័ពចិន និងលុបបំបាត់ឫសគល់អំពើពុករលួយ

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃ ពុធ បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើទំនើបកម្មកម្លាំងយោធា និងពង្រឹងសមត្ថភាពវិស័យការពារជាតិ រួមទាំងបោសសម្អាតឫសគល់អំពើពុករលួយឱ្យអស់ពីជួរគណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ។
 
ការប្តេជ្ញារបស់លោក ស៊ី ធ្វើឡើងនៅក្នុងសុន្ទរកថាទៅកាន់ថ្នាក់ដឹកនាំនយោបាយ យោធា និងសមាជិកគណបក្សកុម្មុយនីស្តចិន ដែលបានជួបជុំគ្នានៅមហាសាលប្រជាជន ក្នុងឱកាសអបអរសាទរខួបលើកទី ១០៥ នៃការបង្កើតគណបក្ស ។
 
បើតាម AFP, លោកប្រធានាធិបតី ស៊ី បានថ្លែងទៅកាន់សមាជិកបក្ស ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃការកសាង “កងទ័ពដ៏មានឥទ្ធិពលបំផុត” ក្នុងពិភពលោក ។
 
បន្ថែមលើនេះ លោក ស៊ី ក៏បានជំរុញផងដែរ ឱ្យសមាជិកគណបក្សត្រូវតែវាយបកប្រកបដោយភាពម៉ឺងម៉ាត់ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង នៅក្នុងសមរភូមិប្រឆាំងនឹងអំពើពុករលួយ ។
 
នាឱកាសនោះដែរ លោក ស៊ី ដែលមានវ័យ៧៣ឆ្នាំរូបនេះ បានលើកឡើងជាថ្មីអំពីគោលជំហរមិនកែប្រែរបស់ទីក្រុងប៉េកាំង ក្នុងការទាមទារគ្រប់គ្រងកោះតៃវ៉ាន់ ។
 
លោកថា ការដោះស្រាយបញ្ហាកោះតៃវ៉ាន់ និងការសម្រេចបាននូវការបង្រួបបង្រួមមាតុភូមិទាំងស្រុង គឺជាបេសកកម្មប្រវត្តិសាស្ត្រដ៏រឹងមាំរបស់គណបក្ស ហើយក៏ជាបំណងប្រាថ្នារួមរបស់ប្រជាជាតិចិនទាំងមូលផងដែរ ។
 
ទន្ទឹមគ្នា លោក ស៊ី ក៏បានអំពាវនាវឱ្យប្រជាជាតិទាំងមូល ក្រោកឈរប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ ប៉ុន្តែមេដឹកនាំចិនរូបនេះ មិនបានបញ្ចេញឈ្មោះប្រទេសណាមួយចំៗនោះទេ ។
 
សូមរម្លឹកថា គណបក្សកុម្មុយនីស្តចិន ហៅកាត់ CCP បង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ ។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួរ, គិតត្រឹមចុងឆ្នាំ ២០២៥ គណបក្ស CCP របស់មហាយក្សចិន មានសមាជិកសរុបកើនឡើងរហូតដល់ជាង ១០១ លាននាក់ ៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា