រញ្ជួយដី ៖ ពលរដ្ឋវេណេស៊ុយអេឡា ៥០ម៉ឺននាក់ ត្រូវការស្បៀងបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រញ្ជួយដី ៖ ពលរដ្ឋវេណេស៊ុយអេឡា ៥០ម៉ឺននាក់ ត្រូវការស្បៀងបន្ទាន់

រញ្ជួយដី ៖ ពលរដ្ឋវេណេស៊ុយអេឡា ៥០ម៉ឺននាក់ ត្រូវការស្បៀងបន្ទាន់

ការ៉ាកាស ៖ ប្រជាជនវេណេស៊ុយអេឡា ជាង៥០ម៉ឺននាក់ ត្រូវការជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ បន្ទាប់ពីប្រទេសនេះបានជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា។ នេះបើតាមកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ហៅកាត់ WFP។

Advertisement

សេចក្តីថ្លែងការណ៍របស់ WFP បានប្រកាស កាលពីថ្ងៃអង្គារថា «ការទទួលបានស្បៀងអាហារ គឺជាកង្វល់ចម្បង សម្រាប់ប្រជាជនវេណេស៊ុយអេឡា សូម្បីតែមុនពេល រញ្ជួយដីវាយប្រហារ។ តម្លៃអាហារ នៅតែហួសពីលទ្ធភាពនៃគ្រួសារជាច្រើន ដោយកញ្ចប់អាហារប្រចាំខែ ជាមធ្យម សម្រាប់គ្រួសារមានតម្លៃ ជាង៦០០ដុល្លារ ដែលខ្ពស់ជាងប្រាក់ចំណូល ជាមធ្យម របស់គ្រួសារនីមួយៗ ច្រើនដង»។

ក្នុងន័យនេះ WFP កំពុងអំពាវនាវជាបន្ទាន់ នូវទឹកប្រាក់ចំនួន ៥០លានដុល្លារដំបូង ដើម្បីផ្តល់ជំនួយស្បៀងសង្គ្រោះបន្ទាន់ ដល់មនុស្ស ៥០ម៉ឺននាក់ ក្នុងរយៈពេល ៣ខែ ខាងមុខនេះ។ ក្រៅពីនេះ ក៏ដើម្បីឆ្លើយតបក៏នឹងគាំទ្រផ្នែកដឹកជញ្ជូន និង ទំនាក់ទំនងសង្គ្រោះបន្ទាន់ផងដែរ»។

បើតាម Tass, ការរញ្ជួយដី កម្រិត ៧.២ រិចទ័រ និង ៧.៥ រិចទ័រ បានវាយប្រហារ ប្រទេសនៅតំបន់អាមេរិកខាងត្បូង មួយនេះ ផ្ទួនៗ កាលពីយប់ថ្ងៃពុធ។ ចំនួនមនុស្សស្លាប់ មានលើសពី ១,៧០០ នាក់ហើយ គិតត្រឹមថ្ងៃអង្គារ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា