អាមេរិកវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត បន្ទាប់ពីមានបាញ់លើនាវាជាលើកទីពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត បន្ទាប់ពីមានបាញ់លើនាវាជាលើកទីពីរ

អាមេរិកវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត បន្ទាប់ពីមានបាញ់លើនាវាជាលើកទីពីរ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានបន្តធ្វើការវាយប្រហារជាថ្មី លើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើនាវាដែលមានទង់ជាតិប៉ាណាម៉ា នៅច្រកសមុទ្រ ហ័រមូស កាលពីថ្ងៃសៅរ៍។

Advertisement

ទីបញ្ជាការកណ្តាលរបស់អាមេរិក ហៅកាត់ Centcom បាននិយាយថា ខ្លួនវាយប្រហារគោលដៅជាច្រើន នៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងការឆ្លើយតបដោយផ្ទាល់ ចំពោះ “ការឈ្លានពានបន្ត” ប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្ម រួមទាំង ឧបករណ៍យោធា ប្រព័ន្ធទំនាក់ទំនង ទីតាំងការពារដែនអាកាស និងកន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើក។

លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារចុងក្រោយនេះ គឺជាការឆ្លើយតបទៅនឹងប្រទេសអ៊ីរ៉ង់ ដែលរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ម្តងហើយម្តងទៀត។

នៅលើបណ្តាញសង្គម Truth Social , ប្រធានាធិបតីអាមេរិក រៀបរាប់ថា «ទីក្រុងតេហេរ៉ង់អាចនឹងទទួលរងអ្វីដែលខ្លួនមិនធ្លាប់ជួប ហើយ ប្រសិនបើកើតមានមែន សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងលែងមានទៀតហើយ»។

អ៊ីរ៉ង់នៅមិនទាន់ធ្វើអត្ថាធិប្បាយ អំពីការវាយប្រហារចុងក្រោយនេះ នៅឡើយទេ។

ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រទេសកូវ៉ែត និងបារ៉ែន បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ ត្រូវបានធ្វើឱ្យសកម្ម ប្រុងជើងការ។

ការវាយប្រហារចុងក្រោយបំផុតនេះបានកើតឡើង មិនដល់មួយថ្ងៃផង បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹក លើប្រទេសអ៊ីរ៉ង់ ដែលខ្លួននិយាយថា ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទៅលើកប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិសិង្ហបុរី ឈ្មោះថា MV Ever Lovely កាលពីថ្ងៃទី២៥ ខែមិថុនា។

បើតាម BBC, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នា កាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់អរិភាព ក្រោមអនុស្សរណៈនៃការយោគយល់ ១៤ ចំណុច ដែលបានអំពាវនាវឱ្យអ៊ីរ៉ង់ប្រើ “កិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ខ្លួន សម្រាប់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃនាវាពាណិជ្ជកម្មដោយមិនគិតថ្លៃ សម្រាប់រយៈពេល ៦០ ថ្ងៃ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា