រុស្ស៊ី ថា អ៊ុយក្រែន ប្រើមីស៊ីល អាមេរិក ដែលហួសសុពលភាព ទើបបាញ់ខុសបច្ចេកទេស ត្រូវខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា អ៊ុយក្រែន ប្រើមីស៊ីល អាមេរិក ដែលហួសសុពលភាព ទើបបាញ់ខុសបច្ចេកទេស ត្រូវខ្លួនឯង

រុស្ស៊ី ថា អ៊ុយក្រែន ប្រើមីស៊ីល អាមេរិក ដែលហួសសុពលភាព ទើបបាញ់ខុសបច្ចេកទេស ត្រូវខ្លួនឯង

មូស្គូ ៖ រុស្ស៊ី អះអាងនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធខែលមីស៊ីលការពារដែនអាកាសអាមេរិក Patriot ដែលហួសកាលបរិច្ឆេទ ទើបខុសបច្ចេកទេសច្រលំដៃបាញ់បំផ្លាញព្រះវិហារ Pechersk Lavra ដែលមានទីតាំងនៅក្នុងទីក្រុងកៀវ ។

Advertisement

បើតាម Straitstimes, ការអះអាងរបស់រុស្ស៊ីគឺដើម្បីឆ្លើយតបទៅកាន់អ៊ុយក្រែនដែលបានចោទប្រកាន់ទីក្រុងមូស្គូថាជាអ្នកបាញ់ប្រហារទៅលើព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់ អង្គការយូណេស្កូ ។

រុស្ស៊ីបានចេញមុខបដិសេធថា ទីក្រុងមូស្គូមិនមែនជាអ្នកវាយប្រហារតំបន់នេះនោះទេ ព្រោះថា ការវាយប្រហាររបស់ខ្លួន បានកំណត់គោលដៅ និងវាយប្រហាររោងចក្រផលិតយន្តហោះដ្រូនឯណោះទេ ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា អគារជាច្រើននៅតំបន់នោះត្រូវបានវាយប្រហារដោយកាំជ្រួចចេញពីប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក ។

ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ប្រព័ន្ធការពារដែនអាកាស Patriot ដែលប្រទេសលោកខាងលិចផ្គត់ផ្គង់ដល់ទីក្រុងកៀវ គឺជាគ្រឿងសឹកដែលផុតកំណត់អាយុកាលប្រើប្រាស់ ។

ប្រភពដដែលបញ្ជាក់ទៀតថា «កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី មិនមានគម្រោង ឬធ្វើការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ» ។

យ៉ាងណា អ៊ុយក្រែន និងប្រទេសលោកខាងលិចជាច្រើននៅតែចោទប្រកាន់រុស្ស៊ីថា ជាអ្នកវាយប្រហារតាមអាកាសបំផ្លាញតំបន់សាសនាមួយនេះ ។

បើតាមសេចក្តីរាយការណ៍, ព្រះវិហារ Pechersk Lavra ត្រូវបានវាយប្រហារ បណ្តាលឲ្យឆេះពេញមួយយប់ កាលពីថ្ងៃអាទិត្យ នៅក្នុងចំណោមការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរបំផុត ដែលកើតមានលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេល២សប្តាហ៍ ចុងក្រោយមកនេះ ៕

ប្រភព ៖ Straitstimes ប្រែសម្រួល ៖ សារ៉ាត

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា