ឥណ្ឌា បាញ់សាកល្បងជោគជ័យ នូវប្រព័ន្ធការពារមីស៊ីលផ្លោងច្រើនស្រទាប់ និង កាំជ្រួចប្រឆាំងនាវា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា បាញ់សាកល្បងជោគជ័យ នូវប្រព័ន្ធការពារមីស៊ីលផ្លោងច្រើនស្រទាប់ និង កាំជ្រួចប្រឆាំងនាវា

ឥណ្ឌា បាញ់សាកល្បងជោគជ័យ នូវប្រព័ន្ធការពារមីស៊ីលផ្លោងច្រើនស្រទាប់ និង កាំជ្រួចប្រឆាំងនាវា

ញូវ ដែល្លី ៖ ឥណ្ឌា បានអះអាង កាលពីថ្ងៃសៅរ៍ ថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារមីស៊ីលផ្លោងច្រើនស្រទាប់ និង កាំជ្រួចប្រឆាំងនាវារបស់កងទ័ពជើងទឹក។

Advertisement

សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា «អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ទទួលបានជោគជ័យ ដោយបង្ហាញនូវបច្ចេកវិទ្យាសំខាន់ៗជាច្រើន ជំរុញសមត្ថភាពការពាររបស់ប្រទេសប្រឆាំងនឹងប្រភេទផ្សេងៗនៃការគំរាមកំហែងរបស់សត្រូវ»។

ក្រសួងបាននិយាយថា «ការធ្វើតេស្ត ហោះហើរ បីដង ជាប់ៗគ្នា ត្រូវបានធ្វើឡើង នៅថ្ងៃទី ១០, ទី១១ ខែមិថុនា ដើម្បីបង្ហាញពីការការពារពហុស្រទាប់ប្រឆាំងនឹងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយ និងសមត្ថភាពប្រឆាំងនាវា នៅរយៈចម្ងាយមធ្យម»។

សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា «ការធ្វើតេស្តបានធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងក្រុមប្រទេស ដែលមានសមត្ថភាព BMD ដើម្បីចូលរួមជាមួយមីស៊ីលផ្លោងអន្តរទ្វីប» ។

បើតាម Anadolu, ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានសមត្ថភាពកាំជ្រួចផ្លោង មានប្រព័ន្ធរយៈចម្ងាយខ្លី មធ្យម និងរយៈចម្ងាយឆ្ងាយ រួមជាមួយនឹងការអភិវឌ្ឍ លើការរារាំង នៅលើសមុទ្រ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា