អ៊ីរ៉ង់ ថា អ៊ីស្រាអែលគុំកួនបំផ្លាញពិធីចុះកិច្ចព្រមព្រៀង រវាងខ្លួននិងអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា អ៊ីស្រាអែលគុំកួនបំផ្លាញពិធីចុះកិច្ចព្រមព្រៀង រវាងខ្លួននិងអាមេរិក

អ៊ីរ៉ង់ ថា អ៊ីស្រាអែលគុំកួនបំផ្លាញពិធីចុះកិច្ចព្រមព្រៀង រវាងខ្លួននិងអាមេរិក

តេហេរ៉ង់ ៖ អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ បានអះអាង កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល ព្យាយាមបំផ្លាញផែនការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងទីក្រុងតេហេរ៉ង់ និង សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass។

Advertisement

ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសទុកជាមុនថា ប្រទេសរបស់លោកគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយ រវាងអាមេរិក និងអ៊ីរ៉ង់ នោះទេ។ លោក Benjamin Netanyahu ធ្លាប់អះអាងទៀតថា អ៊ីស្រាអែល សុខចិត្តធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទ្រង់ទ្រាយធំតែម្នាក់ឯង ក៏បាន បើទោះបីជា អាមេរិកដកខ្លួន ក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែមិថុនាថា អ៊ីស្រាអែលកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបង្អាក់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់។

លោករៀបរាប់ថា «មានសត្រូវប្រឆាំង ចំពោះកិច្ចព្រមព្រៀងនេះ ដែលដឹកនាំដោយរបប Zionist ។ ខ្ញុំនឹងផ្តល់ព័ត៌មានលម្អិត អំពីការប៉ុនប៉ង របស់របប Zionist ដើម្បីបង្ខូចកិច្ចព្រមព្រៀង នៅពេលក្រោយ »។ របប Zionist ដែលលោក Araghchi ចង់សំដៅ ទៅលើអ៊ីស្រាអែល។

លោក Araghchi បាននិយាយដែរថា ទីក្រុង Tehran និង Washington គឺកាន់តែខិតជិត ក្នុងការចុះហត្ថលេខា លើអនុស្សរណៈដើម្បីបញ្ចប់ជម្លោះ។

លោក Araghchi អះអាងដែរថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះ រួមមានទាំង ការរៀបចំ លើការគ្រប់គ្រងច្រកសមុទ្រ Hormuz, ដកកងទ័ពជើងទឹកអាមេរិក ចេញពីកំពង់ផែអ៊ីរ៉ង់, បញ្ឈប់ការចម្រាញ់អ៊ុយរ៉ានីញ៉ូម, ខណៈដែលមានមន្ត្រីអ៊ីរ៉ង់ អះអាងថា អាចរួមបញ្ជូលទាំងការឈប់បង្កកទ្រព្យ ២៤ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលជាប់គាំង នៅក្រៅប្រទេសទៀតផង៕

ប្រភព ៖ Tass, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា