ក្រុមហ៊ុន Lockheed Martin ព្រមានខ្វះមីស៊ីល Patriot ផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Lockheed Martin ព្រមានខ្វះមីស៊ីល Patriot ផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត អាមេរិក

ក្រុមហ៊ុន Lockheed Martin ព្រមានខ្វះមីស៊ីល Patriot ផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត អាមេរិក

កៀវ ៖ ក្រុមហ៊ុន Lockheed Martin ព្រមានទុកជាមុនថា ខ្លួននឹងមិនអាចធានាពីពេលវេលាជាក់លាក់ សម្រាប់ការបញ្ជូនគ្រាប់មីស៊ីលសម្រាប់បំពាក់លើប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យទៅដល់ដៃសម្ព័ន្ធមិត្តអាមេរិកបាននោះទេ ទោះបីជាក្រុមហ៊ុនម៉ៅការការពារជាតិរបស់សហរដ្ឋអាមេរិកមួយនេះ ព្យាយាមពង្រីកខ្សែសង្វាក់ផលិតកម្មមីស៊ីលរបស់ខ្លួនក៏ដោយ ។

Advertisement

ការព្រមាននេះកើតមានឡើង ចំពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងកង្វះខាតគ្រាប់មីស៊ីលការពារដែនអាកាសមួយនេះយ៉ាងធ្ងន់ធ្ងរ ដើម្បីទុកទប់ទល់នឹងគ្រាប់កាំជ្រួចផ្លោងរបស់រុស្ស៊ី ។

បើតាម Kyiv Post, ក្រុមហ៊ុន Lockheed Martin បានព្រមព្រៀងជាមួយមន្ទីរបញ្ចកោណថានឹងបង្កើនការផលិតគ្រាប់មីស៊ីល PAC-3 ប្រចាំឆ្នាំ ចាប់ពី ៦៥០ គ្រាប់ កើនដល់ ២ ពាន់គ្រាប់ នៅត្រឹមឆ្នាំ ២០៣៣ ក្រោមកិច្ចសន្យាមានតម្លៃ ៤ ពាន់ ៧០០ លានដុល្លារ ។

ប្រព័ន្ធមីស៊ីល Patriot គឺជាប្រព័ន្ធខែលប្រឆាំងកាំជ្រួច ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Brian Dunn អនុប្រធានផ្នែកយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍អាជីវកម្មមីស៊ីលរបស់ Lockheed Martin និយាយថា ទោះបីជាមានសមត្ថភាពពង្រីកផលិតកម្មក៏ដោយ ក៏ពេលវេលាដឹកជញ្ជូននៅតែមិនប្រាកដប្រជា សម្រាប់ប្រទេសនានា ក្នុងនោះរួមទាំងអាល្លឺម៉ង់ ជប៉ុន ប៉ូឡូញ អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដែលសុទ្ធសឹងតែជាប្រទេសដំណើរការប្រព័ន្ធមីស៊ីល Patriot ។

លោក Dunn សង្កត់ធ្ងន់ថា តម្រូវការសកលនៅតែបន្តកើនឡើងលើសពីការផ្គត់ផ្គង់ ដោយសារតែជម្លោះប្រដាប់អាវុធកំពុងបន្តកើតមានទូទាំងពិភពលោក ក្នុងនោះរួមមានទាំងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ ៕

ប្រភព ៖ Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា