អ៊ីរ៉ង់ ថា អាមេរិក ច្នៃដ្រូនឲ្យដូចរបស់ខ្លួនបន្លំវាយ គុយវ៉ែត ដើម្បីធ្វើទីផ្សារលក់ប្រព័ន្ធការពារអាកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា អាមេរិក ច្នៃដ្រូនឲ្យដូចរបស់ខ្លួនបន្លំវាយ គុយវ៉ែត ដើម្បីធ្វើទីផ្សារលក់ប្រព័ន្ធការពារអាកាស

អ៊ីរ៉ង់ ថា អាមេរិក ច្នៃដ្រូនឲ្យដូចរបស់ខ្លួនបន្លំវាយ គុយវ៉ែត ដើម្បីធ្វើទីផ្សារលក់ប្រព័ន្ធការពារអាកាស

តេហេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងនៅថ្ងៃពុធនេះថា អាមេរិក បានវាយប្រហារគុយវ៉ែត ជាមួយយន្តហោះដ្រូនដែលចម្លងម៉ូតតាមដ្រូនរបស់អ៊ីរ៉ង់ ដើម្បីធ្វើទីផ្សារប្រព័ន្ធការពារដែនអាកាស លក់ឲ្យទៅប្រទេសឈូងសមុទ្រមួយនេះ ។

Advertisement

លោក Esmaeil Baghaei រៀបរាប់ថា «វិធីសាស្ត្រចម្លងម៉ូតដ្រូនអ៊ីរ៉ង់ទាំងនេះ ត្រូវបានប្រើប្រាស់ ក្នុងល្បឿនលឿន គួរឱ្យកត់សម្គាល់ ។

លោកថា អាមេរិកបានអនុវត្តប្រតិបត្តិការក្លែងក្លាយ ដោយដាក់ពង្រាយយន្តហោះដ្រូនប្រភេទ Lucas ចម្លងម៉ូតតាមរបស់អ៊ីរ៉ង់ ដូចគ្នាប៊ិះបិទ ដើម្បីធ្វើទីផ្សារប្រព័ន្ធការពារដែនអាកាស ប្រឆាំងយន្តហោះដ្រូន របស់អាមេរិក លក់ទៅប្រទេសគុយវ៉ែត»។

បើតាមទីភ្នាក់ងារ Tass, ការលើកឡើងរបស់លោក Esmaeil Baghaei បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូនដ៏ច្រើនលើសលុប ឲ្យទៅប្រទេសគុយវ៉ែត។

ការចោទប្រកាន់នេះទៀតសោត ក៏បានធ្វើឡើង នៅ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចេញុមុខបដិសេធការទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ ប្រទេស គុយវ៉ែត ដោយអះអាងថា ជាស្នាដៃរបស់មីស៊ីលអាមេរិក ដែលមានបញ្ហាបច្ចេកទេស។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលគុយវ៉ែតបាននិយាយថា កាលពីថ្ងៃទី៣ ខែមិថុនាថា ស្ថានីយអ្នកដំណើរ T1 នៅអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែត ត្រូវបានវាយប្រហារដោយដ្រូន និងកាំជ្រួចមីស៊ីល ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ។

យោងតាមក្រសួងការបរទេសគុយវ៉ែត, មនុស្សម្នាក់បានស្លាប់ និងមានការខូចខាតស្ថានីយយ៉ាងធ្ងន់ធ្ងរ ។ ក្រសួងសុខាភិបាល គុយវ៉ែត បញ្ជាក់ដែរថា ក្រៅពីស្លាប់មនុស្សម្នាក់, ក៏មានមនុស្សយ៉ាងតិច ៦៣ នាក់ ក្នុងនោះមានទាំងអ្នកដំណើរ និងបុគ្គលិកព្រលានយន្តហោះ រងរបួសធ្ងន់ស្រាល ៕

ប្រភព ៖ Tass, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា