អាមេរិក ចង់យកទ្រព្យបង្កកអ៊ីរ៉ង់ ប្រគល់ឲ្យប្រទេសឈូងសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចង់យកទ្រព្យបង្កកអ៊ីរ៉ង់ ប្រគល់ឲ្យប្រទេសឈូងសមុទ្រ

អាមេរិក ចង់យកទ្រព្យបង្កកអ៊ីរ៉ង់ ប្រគល់ឲ្យប្រទេសឈូងសមុទ្រ

វ៉ាស៊ីនតោន ៖ អាមេរិក ចង់បញ្ជូនទ្រព្យបង្កករបស់អ៊ីរ៉ង់ ទៅឱ្យបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន នៅឈូងសមុទ្រ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ Bloomberg និង CBS News ។

Advertisement

បើតាមប្រភព, រដ្ឋបាលរបស់លោក Trump កំពុងស្វែងរកការបង្វែរទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំង ឆ្ពោះទៅរកការកសាងឡើងវិញ នូវថាមពល និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលរងការខូចខាត ដោយការវាយប្រហារសងសឹក របស់ទីក្រុងតេហេរ៉ង់ នៅក្នុងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក។

ក្រសួងរតនាគារ បានដឹកនាំមន្ត្រី វាយតម្លៃលក្ខខណ្ឌ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រពែក្ស និងស្នើសុំការប៉ាន់ប្រមាណដ៏ទូលំទូលាយ សម្រាប់ការខូចខាតដែលបានកើតឡើង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។
ក្រសួងក៏នឹងពិចារណាផងដែរថា តើទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ អាចត្រូវបានប្រើប្រាស់ ដើម្បីគ្របដណ្តប់ការខូចខាត កាលពីអតីតកាល ក្រោមស្នាដៃរបស់ក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់។

បើតាម RT, គំនិតផ្តួចផ្តើមនេះ កើតមានឡើង នៅពេលដែលកិច្ចចរចា ដោយប្រយោល រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានជាប់គាំង ជុំវិញការទាមទាររបស់អ៊ីរ៉ង់ សម្រាប់ការទទួលបានមូលនិធិ ដែលបង្កក។

លោក Mohsen Rezaei ទីប្រឹក្សាយោធា របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀង ក៏ត្រូវភ្ជាប់នឹងការឈប់បង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ចំនួន ២៤ពាន់លានដុល្លារ៕

ប្រភព ៖ RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា