លោក ពូទីន ៖ រុស្ស៊ី នឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ៖ រុស្ស៊ី នឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅ អ៊ីរ៉ង់

លោក ពូទីន ៖ រុស្ស៊ី នឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅ អ៊ីរ៉ង់

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (SPIEF) កាលពីសប្តាហ៍មុនថា រុស្ស៊ីនឹងបន្តការងារសាងសង់រោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ ពោលគឺបន្ទាប់ពីបញ្ចប់សង្គ្រាម ។
 
លោកប្រធានាធិបតី ពូទីន បានលើកឡើងថា ជាទូទៅ នៅពេលដែលស្ថានការណ៍ស្ងាប់ស្ងាត់ឡើងវិញ យើងមានគោលបំណងបន្តធ្វើការជាមួយមិត្តភក្តិអ៊ីរ៉ង់របស់យើង លើការសាងសង់រោងចក្រនុយក្លេអ៊ែរ ។
 
ប៉ុន្តែលោកថា ការបន្ធូរបន្ថយការព្រួយបារម្ភរបស់អ៊ីរ៉ង់ ទាក់ទងនឹងការរឹតបន្តឹងលើគម្រោងនុយក្លេអ៊ែរដោយសន្តិវិធីរបស់ពួកគេ គឺជាតម្រូវការដ៏ជាក់លាក់មួយ ។
 
យ៉ាងណា ប្រធានាធិបតីរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងធ្វើការជាមួយអ៊ីរ៉ង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់អ្វីគ្រប់យ៉ាងដែលចាំបាច់ រួមទាំងសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច សម្រាប់ការផលិតថាមពលនុយក្លេអ៊ែរ ។
 
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែររវាងរុស្ស៊ី និងអ៊ីរ៉ង់ គឺជាចំណុចស្នូលនៃសម្ព័ន្ធភាពយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយដ៏រឹងមាំរវាងប្រទេសទាំងពីរ ។ កិច្ចសហប្រតិបត្តិការនេះ បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ និងបន្តរីកចម្រើនយ៉ាងខ្លាំងក្លារហូតមកដល់បច្ចុប្បន្ន ។
 
បើតាមអង្គការថាមពលអាតូមិកអ៊ីរ៉ង់ ហៅកាត់ AEOI, រុស្ស៊ីមានផែនការយុទ្ធសាស្ត្រ ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៨ បន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងទ្វេរភាគី ៕
 
ប្រភព ៖ TASS ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា