អាមេរិក ចំណាយដល់ជាង ៩៥ ពាន់លានដុល្លារក្នុងសង្គ្រាម អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចំណាយដល់ជាង ៩៥ ពាន់លានដុល្លារក្នុងសង្គ្រាម អ៊ីរ៉ង់

អាមេរិក ចំណាយដល់ជាង ៩៥ ពាន់លានដុល្លារក្នុងសង្គ្រាម អ៊ីរ៉ង់

បរទេស ៖ ថ្លែចំណាយរបស់សហរដ្ឋអាមេរិក លើប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើនដល់លើស ៩៥ពាន់ ២០០ លានដុល្លារអាមេរិកហើយ ។ នេះបើតាមរបាយការណ៍ចំណាយសង្គ្រាមអ៊ីរ៉ង់របស់គេហទំព័រ Iran War Cost Tracker គិតត្រឹមថ្ងៃសុក្រនេះ ។

Advertisement

ការរាប់ទឹកប្រាក់ចំណាយ របស់គេហទំព័រ Iran War Cost Tracker គឺផ្អែកលើរបាយការណ៍របស់មន្ទីរបញ្ចកោណដែលបញ្ជាក់ទៅកាន់សភាអាមេរិកកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។

មន្ទីរបញ្ចកោណអះអាងថា ទីក្រុងវ៉ាស៊ីនតោន បានចំណាយ ១១ ពាន់ ៣០០ លានដុល្លារ ក្នុងអំឡុងពេល ៦ ថ្ងៃដំបូង នៃអរិភាពនៅតំបន់មជ្ឈិមបូព៌ា ហើយគ្រោងនឹងចំណាយបន្ថែម ១ ពាន់លានដុល្លារទៀតក្នុង១ ថ្ងៃ អំឡុងជម្លោះពេលនោះ ។

កំណើនចំណាយ ជាបន្តបន្ទាប់ របស់ទីក្រុងវ៉ាស៊ីនតោន កើតមានឡើង បន្ទាប់ពីអាមេរិកបានផ្តើមវាយប្រហារជាថ្មី លើប្រទេសអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បើទោះបីជា គូជម្លោះទាំងពីរ អះអាងពីការព្រមព្រៀងគ្នា លើចំណុចជាច្រើន អំឡុងការចរចាស្វែងរកការបញ្ចប់អរិភាពក៏ដោយ ។

បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងមេដឹកនាំអ៊ីរ៉ង់សំខាន់ៗមួយចំនួនទៀតផងដែរ ។

ជាមួយគ្នានោះ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំង រដ្ឋធានីតេហេរ៉ង់ក៏ត្រូវបានវាយប្រហារផងដែរ ។ សេតវិមានបានបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហារនេះ ដោយលើកឡើងពីការគម្រាមកំហែងមីស៊ីល និងនុយក្លេអ៊ែរ ពីសំណាក់ប្រទេសអ៊ីរ៉ង់។

កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសប្រតិបត្តិការសងសឹក ដោយផ្តោតការវាយប្រហារ ទៅលើទីតាំងនានា ក្នុងប្រទេសអ៊ីស្រាអែល ខណៈមូលដ្ឋានទ័ពអាមេរិក នៅប្រទេសបារ៉ែន, ហ្ស៊កដានី, គុយវ៉ែត, កាតា ,អារ៉ាប៊ីសាអូឌីត និង អេមីរ៉ាត់ អារ៉ាប់រួម ក៏រងការវាយប្រហារផងដែរ ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា