រូម៉ានី ថា ដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែង ក្នុងប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រូម៉ានី ថា ដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែង ក្នុងប្រទេសខ្លួន

រូម៉ានី ថា ដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែង ក្នុងប្រទេសខ្លួន

ប៊ុយការ៉េស ៖ រូម៉ានី និយាយនៅថ្ងៃសុក្រនេះថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានហោះបុកអគារផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងទឹកដីរបស់ខ្លួន។

Advertisement

ក្រសួងការពារជាតិ នៃប្រទេស ជាសមាជិកណាតូ មួយនេះ បាននិយាយថា មនុស្សពីរនាក់ រងរបួស នៅកន្លែងកើតហេតុ ដែលស្ថិតក្បែរព្រំដែន ប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិ រូម៉ានី រៀបរាប់ថា «នៅយប់ថ្ងៃទី២៨ និង២៩ ខែឧសភា សហព័ន្ធរុស្ស៊ី បានបន្តការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើគោលដៅជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសអ៊ុយក្រែន នៅជិតព្រំដែនទន្លេ ជាមួយប្រទេសរូម៉ានី» ។

ប្រភពបន្តថា «យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានចូលទៅក្នុងដែនអាកាស រូម៉ានី ដែលត្រូវបានតាមដានដោយរ៉ាដា រហូតដល់ផ្នែកខាងត្បូង នៃទីក្រុង Galati ហើយបានធ្លាក់ ទៅលើដំបូលអគារផ្ទះល្វែងមួយកន្លែង បង្កឱ្យមានអគ្គីភ័យ»។

សេវាសង្គ្រោះបន្ទាន់ បាននិយាយថា មនុស្សពីរនាក់ ដែលមានស្នាមរបួស ត្រូវបានបញ្ជូនទៅព្យាបាល ហើយភ្លើងត្រូវបានពន្លត់វិញ។

បើតាម AFP, សកម្មភាពយន្តហោះគ្មានមនុស្សបើក ត្រូវបានរកឃើញ រាប់សិបដង ចាប់តាំងពីការចាប់ផ្តើម នៃ ការវាយលុករបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ុន្តែ ឧប្បត្តិហេតុចុងក្រោយនេះ គឺជាលើកទីមួយហើយ ដែលបានវាយប្រហារ ប៉ះចំអគារលំនៅដ្ឋាន៕

ប្រភព ៖ AFP , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា