អ៊ីរ៉ង់ ថា ការវាយប្រហាជាថ្មីរបស់អាមេរិក ក៏មានការចូលរួមពីអ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ការវាយប្រហាជាថ្មីរបស់អាមេរិក ក៏មានការចូលរួមពីអ៊ីស្រាអែល

អ៊ីរ៉ង់ ថា ការវាយប្រហាជាថ្មីរបស់អាមេរិក ក៏មានការចូលរួមពីអ៊ីស្រាអែល

តេហេរ៉ង់ ៖ សារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ការវាយប្រហាជាថ្មី របស់អាមេរិក ទៅលើកប៉ាល់អ៊ីរ៉ង់ ក៏មានការចូលរួមពីអ៊ីស្រាអែល ផងដែរ។

Advertisement

ការអះអាងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងបានវាយប្រហារទីតាំងមីស៊ីល នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ និង កប៉ាល់តូចៗ ដែលព្យាយាមដាក់គ្រាប់មីន កាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារ ធ្វើឡើងដើម្បីស្វ័យការពារ ពីការគំរាមកំហែង ដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់» ។ យ៉ាងណា គេមិនបានផ្តល់ព័ត៌មានលម្អិត អំពីការវាយប្រហារនោះទេ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars បានរាយការណ៍ថា យន្តហោះអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើនាវាអ៊ីរ៉ង់ នាភាគខាងត្បូង នៃកោះ Larak របស់អ៊ីរ៉ង់ ក្នុងច្រកសមុទ្រ Hormuz ដោយបានសម្លាប់ “ជនជាតិអ៊ីរ៉ង់ជាច្រើននាក់” ។

ខណៈដែលការិយាល័យផ្សព្វផ្សាយមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ពិតប្រាកដនោះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិយាយថា មនុស្សបួននាក់បានស្លាប់ ក្នុងការធ្វើវាយប្រហារស្រាក់ដៃគ្នា ជាថ្មីនេះ។

បើតាម Anadolu, របាយការណ៍នេះ បានកើតឡើង ចំពេលមានបទឈប់បាញ់ ដែលកំពុងបន្ត រវាងអាមេរិក និង អ៊ីរ៉ង់ ដែលបញ្ឈប់សង្គ្រាម។ សង្គ្រាមដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា