លោក ណេតាន់យ៉ាហ៊ូ ប្រាប់លោក ត្រាំ ថា អ៊ីស្រាអែលនឹងបន្តសកម្មភាពយោធាកម្ចាត់ការគំរាមកំហែងគ្រប់សមរភូមិទាំងអស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ប្រាប់លោក ត្រាំ ថា អ៊ីស្រាអែលនឹងបន្តសកម្មភាពយោធាកម្ចាត់ការគំរាមកំហែងគ្រប់សមរភូមិទាំងអស់

លោក ណេតាន់យ៉ាហ៊ូ ប្រាប់លោក ត្រាំ ថា អ៊ីស្រាអែលនឹងបន្តសកម្មភាពយោធាកម្ចាត់ការគំរាមកំហែងគ្រប់សមរភូមិទាំងអស់

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីស្រាអែលនឹងនៅតែរក្សាសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពយោធាប្រឆាំងនឹងការគំរាមកំហែងនានា ទាំងនៅក្នុងប្រទេសលីបង់ និងគ្រប់សមរភូមិទាំងអស់ ។

Advertisement

លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ថែមទាំងបានអះអាងថា រូបលោក និងលោកប្រធានាធិបតី ត្រាំ ក៏បានឯកភាពគ្នា ក្នុងអំឡុងការសន្ទនាទូរស័ព្ទ កាលពីថ្ងៃ អាទិត្យ ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ ដែលបង្កឡើងដោយទីក្រុងតេហេរ៉ង់ ជាដាច់ខាត ។

បើតាម CNA, មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបង្ហោះសារលើ Telegram ថា កិច្ចព្រមព្រៀងចុងក្រោយណាមួយ នឹងតម្រូវឱ្យរុះរើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងដកហូតសម្ភារៈចម្រាញ់សារធាតុផលិតអាវុធនុយក្លេអ៊ែរចេញពីទឹកដីរបស់ប្រទេសអ៊ីរ៉ង់ ។

យោងតាមប្រភពពីមន្ត្រីនយោបាយអ៊ីស្រាអែល, ក្នុងកិច្ចពិភាក្សានោះ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងនៅតែប្រកាន់ជំហររឹងមាំក្នុងការចរចា ដោយតម្រូវឱ្យមានការរំលាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទាំងអស់ចេញពីទឹកដីអ៊ីរ៉ង់ ហើយលោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយឡើយ បើគ្មានលក្ខខណ្ឌទាំងនេះ ។

យ៉ាងណា ការសន្ទនារវាងមេដឹកនាំទាំងពីរ ត្រូវបានធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងឈានទៅរកការព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា