អាមេរិក បើកភ្លើងបៃតងលក់ប្រព័ន្ធមីស៊ីល Hawk តម្លៃ ១០៨ លានដុល្លារ ទៅអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក បើកភ្លើងបៃតងលក់ប្រព័ន្ធមីស៊ីល Hawk តម្លៃ ១០៨ លានដុល្លារ ទៅអ៊ុយក្រែន

អាមេរិក បើកភ្លើងបៃតងលក់ប្រព័ន្ធមីស៊ីល Hawk តម្លៃ ១០៨ លានដុល្លារ ទៅអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសបើកភ្លើងបៃតងលក់ឧបករណ៍ជួយគាំទ្រដល់ប្រព័ន្ធមីស៊ីល Hawk ក្នុងតម្លៃ ១០៨,១ លានដុល្លារ ទៅឲ្យអ៊ុយក្រែន ដែលជាប្រទេសហែកហួរដោយសង្គ្រាមរុស្ស៊ីជាង ៤ ឆ្នាំកន្លងមកនេះ ។

Advertisement

ប្រព័ន្ធមីស៊ីល Hawk គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័តកម្រិតមធ្យម ដែលដើរតួយ៉ាងសំខាន់ក្នុងការស្ទាក់ចាប់ និងកម្ទេចយន្តហោះចម្បាំង ដ្រូន និងមីស៊ីលនាំផ្លូវរបស់សត្រូវ ។

វាអាចបាញ់បានចម្ងាយចាប់ពី ២៥ ទៅ ៤៥ គីឡូម៉ែត្រ និងអាចវាយលុកគោលដៅនៅកម្ពស់ចាប់ពី ៦០ ម៉ែត្រ ទៅ ២០ គីឡូម៉ែត្រ ដោយប្រើប្រាស់មីស៊ីលមានល្បឿនលឿនជាងសំលេង ចាប់ពី ២.៤ ដង ទៅ ២.៧ដង ។

យោងតាម Anadolu, អ៊ុយក្រែនបានស្នើទិញរ៉ឺម៉កដំឡើងបង្គោល ការកែសម្រួលសំខាន់ៗ ការគាំទ្រការថែទាំ គ្រឿងបន្លាស់ គ្រឿងប្រើប្រាស់ គ្រឿងបន្លាស់បន្ទាប់បន្សំ និងការគាំទ្រដល់ជួសជុល ។

ក្នុងនោះ រួមមានទាំងសេវាកម្មវិស្វកម្ម បច្ចេកទេស និងភស្តុភារពីរដ្ឋាភិបាលអាមេរិក និងអ្នកម៉ៅការការពារជាតិ សម្រាប់ប្រព័ន្ធមីស៊ីល FrankenSAM HAWK នេះបើតាមសេចក្តីប្រកាសរបស់សភាអាមេរិក ។

បើតាមក្រសួងការបរទេសអាមេរិក, ការលក់នេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស ព្រមទាំងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយធ្វើឲ្យសន្តិសុខរបស់អ៊ុយក្រែនប្រសើរឡើង ពីព្រោះទីក្រុងកៀវជាដៃគូរួមចំណែកដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ។

ក្រសួងបន្ថែមថា កញ្ចប់គាំទ្រដល់ប្រព័ន្ធមីស៊ីល HAWK នេះ ក៏នឹងជួយបង្កើនសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការគំរាមកំហែងទាំងពេលបច្ចុប្បន្ន និងអនាគត ដោយពង្រឹងសមត្ថភាពការពារដែនអាកាសរួមបញ្ចូលគ្នារបស់ខ្លួន សម្រាប់បេសកកម្មការពារខ្លួន និងសន្តិសុខក្នុងតំបន់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា