បេសកជនជប៉ុន ប្ដេជ្ញារៀបចំជំនួបរវាងលោកស្រី Takaichi និងលោក Xi នៅ APEC | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេសកជនជប៉ុន ប្ដេជ្ញារៀបចំជំនួបរវាងលោកស្រី Takaichi និងលោក Xi នៅ APEC

បេសកជនជប៉ុន ប្ដេជ្ញារៀបចំជំនួបរវាងលោកស្រី Takaichi និងលោក Xi នៅ APEC

ប៉េកាំង ៖ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំប្រទេសចិន លោក Kenji Kanasugi បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរៀបចំកិច្ចប្រជុំ រវាងលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi និងលោកប្រធានាធិបតីចិន Xi Jinping នៅឯកិច្ចប្រជុំកំពូល APEC ។

Advertisement

កិច្ចប្រជុំកំពូល APEC គឺជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលគ្រោងធ្វើឡើងក្នុងខែវិច្ឆិកាខាងមុខ ។

ហើយការសន្យារបស់លោក Kanasugi មានគោលបំណងធ្វើឲ្យមានភាពប្រសើរឡើង ក្នុងទំនាក់ទំនងជប៉ុន-ចិន ដែលបានឈានដល់កម្រិតទាបបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Kyodo News ថ្មីៗនេះ បេសកជនរូបនេះនិយាយថា កិច្ចប្រជុំរវាងមេដឹកនាំទាំង២ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទម្លាយភាពទាល់ច្រក សម្រាប់ការផ្សះផ្សារចំណងមិត្តភាព ដោយបន្ថែមថា សាររបស់មេដឹកនាំទាំង២ ពីកិច្ចប្រជុំ អាចទៅដល់មនុស្សគ្រប់គ្នា និងជួយជម្រះឧបសគ្គផ្លូវចិត្ត ។

កន្លងមក ទោះបីជាលោកស្រីនាយករដ្ឋមន្ត្រី Takaichi បានបញ្ជាក់ថា ជប៉ុននៅតែបើកចំហ ចំពោះការសន្ទនាជាមួយចិនក៏ដោយ ក៏លោក Kanasugi បានទទួលស្គាល់ថា ស្ថានភាពបច្ចុប្បន្ន គឺពិបាក ដោយសារទីក្រុងប៉េកាំងមិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់លោកស្រីឡើយ ។

បើតាម The Straits Times, ទំនាក់ទំនងចិន-ជប៉ុន បានធ្លាក់ចូលក្នុងភាពអាប់អួអាក្រក់ទៅៗយ៉ាងឆាប់រហ័ស ចាប់តាំងពីលោកស្រី Takaichi បានលើកឡើងក្នុងសុន្ទរកថា នៅសភាកាលពីខែវិច្ឆិកាឆ្នាំមុនថា ជប៉ុនអាចដាក់ពង្រាយកងកម្លាំងការពារជាតិរបស់ខ្លួន ក្នុងករណីមានជម្លោះ នៅកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន។

ដោយខឹងសម្បាយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយរបស់លោកស្រី ប្រទេសចិនបានបង្កើនសម្ពាធលើជប៉ុន តាមរយៈការគ្រប់គ្រងការនាំចេញកាន់តែតឹងរ៉ឹង លើរបស់របរប្រើបានទាំងស៊ីវិល និងយោធា ដែលអាចរួមបញ្ចូលទាំងរ៉ែកម្រ ការព្រមានពលរដ្ឋកុំឲ្យធ្វើដំណើរទៅប្រទេសជិតខាង និងការលុបចោលព្រឹត្តិការណ៍វប្បធម៌ជប៉ុន ក្នុងចំណោមវិធានការផ្សេងៗទៀត ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា