លោក ត្រាំ ជជែកជាមួយលោក ណេតាន់យ៉ាហ៊ូ ពីលទ្ធភាពបញ្ឆេះភ្លើងសង្គ្រាម អ៊ីរ៉ង់ ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ជជែកជាមួយលោក ណេតាន់យ៉ាហ៊ូ ពីលទ្ធភាពបញ្ឆេះភ្លើងសង្គ្រាម អ៊ីរ៉ង់ ឡើងវិញ

លោក ត្រាំ ជជែកជាមួយលោក ណេតាន់យ៉ាហ៊ូ ពីលទ្ធភាពបញ្ឆេះភ្លើងសង្គ្រាម អ៊ីរ៉ង់ ឡើងវិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្លាស់ប្តូរយោបល់គ្នាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ជុំវិញលទ្ធភាពអុជបញ្ឆេះភ្លើងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ឡើងវិញ ។

Advertisement

បើតាម Times of Israel, ការផ្លាស់ប្ដូរយោបល់គ្នារវាងមេដឹកនាំទាំងពីរទាក់ទិននឹងលទ្ធភាពផ្ទុះសង្គ្រាមសាជាថ្មីជាមួយអ៊ីរ៉ង់ធ្វើឡើង ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល ៣០ នាទីកាលពីថ្ងៃអាទិត្យ ។

បន្ទាប់ពីការសន្ទនានោះ លោក Trump បានបង្ហោះសារគំរាមធ្ងន់ៗសាជាថ្មីនៅលើបណ្ដាញ Truth Social ថា សម្រាប់អ៊ីរ៉ង់ពេលវេលាកំពុងដើរទៅមុខហើយ ហើយអ៊ីរ៉ង់គួរតែធ្វើសកម្មភាពឲ្យបានលឿន បើមិនដូច្នេះទេ នឹងមិនមានអ្វីសេសសល់ សម្រាប់ពួកគេឡើយ ។

ចំណែកអ៊ីស្រាអែលវិញ ក្រោយពេលបញ្ចប់ការសន្ទនានេះភ្លាម គណៈរដ្ឋមន្រ្តីសន្តិសុខបានចាប់ផ្តើមបើកកិច្ចប្រជុំបន្ទាន់មួយ ខណៈប្រភពបានបង្ហើបឱ្យដឹងថា កិច្ចប្រជុំនោះអាចនឹងជជែកអំពីបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ និងស្ថានភាពវិវឌ្ឍន៍ថ្មីៗក្នុងជម្លោះជាមួយក្រុមហេសបូឡានៅលីបង់ ។

យោងតាម New York Times, ក្រសួងការពារជាតិអាមេរិកកំពុងប្រុងជើងការកម្រិតខ្ពស់ ក្នុងករណីការចរចាបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមបរាជ័យ ។

ប្រភពដដែលបញ្ជាក់ថា, កងទ័ពអាមេរិកជាង ៥ ម៉ឺននាក់នៅអាស៊ីខាងលិចកំពុងត្រៀមខ្លួន ខណៈមន្ទីរបញ្ចកោណគ្រោងប្តូរឈ្មោះប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ពីមុន ពី “Epic Fury” ទៅជា “Sledge Hammer” ប្រសិនបើការប្រយុទ្ធចាប់ផ្តើមឡើងវិញ ។

ជាការឆ្លើយតប អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Abolfazl Shekarchi បានគំរាមបកវិញថា ការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងត្រូវប្រឈមមុខនូវសេណារីយ៉ូយោធាដ៏ធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុនមក ។

បន្ថែមលើនេះ អ៊ីរ៉ង់ ក៏នឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យដល់កម្រិត ៩០% ដែលជាកម្រិតអាចផលិតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើប្រទេសរបស់ខ្លួនត្រូវរងការវាយប្រហារសាជាថ្មីម្តងទៀត ។

បច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុតសម្រាប់ការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីចុងខែកុម្ភៈ ដែលបង្កភាពហ្វឹកវរទូទាំងតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា ព្រមទាំងរង្គោះរង្គើដល់ទីផ្សារថាមពលពិភពលោក ។

អ៊ីរ៉ង់ចង់ពន្យារការពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរទៅពេលក្រោយ ប៉ុន្តែសហរដ្ឋអាមេរិកទាមទារឱ្យអ៊ីរ៉ង់បញ្ជូនស្តុកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ចេញទៅក្រៅប្រទេស និងដាក់បម្រាមមិនឱ្យអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរជាដាច់ខាត និងជាអចិន្ត្រៃយ៍ ៕

ប្រភព ៖ Times of Israel និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា