ប្រធានាធិបតីហ្វាំងឡង់ ៖ អឺរ៉ុប ដល់ពេលចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន ជាមួយរុស្ស៊ីដោយផ្ទាល់ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីហ្វាំងឡង់ ៖ អឺរ៉ុប ដល់ពេលចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន ជាមួយរុស្ស៊ីដោយផ្ទាល់ហើយ

ប្រធានាធិបតីហ្វាំងឡង់ ៖ អឺរ៉ុប ដល់ពេលចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន ជាមួយរុស្ស៊ីដោយផ្ទាល់ហើយ

ហែលស៊ិនគី ៖  ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និយាយថា ដល់ពេលហើយ ដែលសហភាពអឺរ៉ុបត្រូវតែចេញមុខចរចាដោយផ្ទាល់ជាមួយរុស្ស៊ី​ ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លងមកនេះ ។
 
មេដឹកនាំហ្វាំងឡង់រូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី Corriere della Sera កាលពីថ្ងៃ ចន្ទ ថា ពេលវេលាមកដល់ហើយ ដែលអឺរ៉ុបត្រូវតែចាប់ផ្តើមការចរចាជាមួយរុស្ស៊ីដោយផ្ទាល់ ប៉ុន្តែលោកថា ការចរចាលើតុជាក់ស្តែង ទំនងជាមិនអាចកើតឡើងក្នុងឆ្នាំនេះទេ ។
 
លោក Stubb ដែលមានវ័យ៥៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកជឿជាក់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះរុស្ស៊ី និងអ៊ុយក្រែន លែងស្របតាមផលប្រយោជន៍របស់អឺរ៉ុបទៀតហើយ ដូច្នេះអឺរ៉ុបត្រូវតែចរចាជាមួយរុស្ស៊ីដោយផ្ទាល់ ។
 
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី ៥ ហើយ ។ យោងតាមរបាយការណ៍ពីវិទ្យាស្ថានសិក្សាសង្គ្រាម ហៅកាត់ (ISW), ឆ្នាំនេះ កងទ័ពរុស្ស៊ីហាក់ចុះខ្សោយជាងឆ្នាំ២០២៥ ដោយកាលពីខែមេសាកន្លងទៅ រុស្ស៊ីបានបាត់បង់ទឹកដីគ្រប់គ្រងប្រហែល ១១៦ គីឡូម៉ែត្រការ៉េ ដែលនេះជាការបាត់បង់ទឹកដីលើកដំបូង ចាប់តាំងពីអ៊ុយក្រែនវាយសម្រុកចូលតំបន់ Kursk កាលពីខែសីហា ឆ្នាំ២០២៤ ។
 
បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, ចំនួនអ្នកស្លាប់ និងរបួសសរុបរបស់ភាគីជម្លោះទាំងពីរ ទំនងជាឈានដល់ ២ លាននាក់ គិតមកទល់ឆ្នាំ ២០២៦ នេះ ។ ក្នុងនោះ កងទ័ពរុស្ស៊ីត្រូវបានប៉ាន់ស្មានថា មានចំនួនរបួស និងស្លាប់ជិត ១ លាននាក់ រីឯអ៊ុយក្រែនវិញ មានចន្លោះពី ២៥០,០០០ ទៅ ៣០០,០០០ នាក់ ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា