អឺរ៉ុប បញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប បញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់

អឺរ៉ុប បញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់

ព្រុចសែល ៖ ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប នៅថ្ងៃ អង្គារ ឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីកញ្ចប់ទណ្ឌកម្មថ្មី ដោយផ្តោតលើអ៊ីស្រាអែលដែលជាអ្នកប្រើហិង្សាសាងសង់ទីលំនៅខុសច្បាប់ក្នុងតំបន់ West Bank និងពួកមេដឹកនាំឈានមុខគេនៃក្រុមហាម៉ាស់ ។

Advertisement

កញ្ចប់ទណ្ឌកម្មថ្មីនេះ កើតឡើងស្របពេលដែលរដ្ឋាភិបាលអឺរ៉ុប បង្ហាញពីការព្រួយបារម្ភខ្លាំង ជុំវិញការកើនឡើងរបាយការណ៍អំពីអំពើហិង្សារបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនរស់នៅក្នុងតំបន់ West Bank ។

បើតាម Straits Times, កញ្ចប់ទណ្ឌកម្មចុងក្រោយនេះ បានកំណត់គោលដៅលើបុគ្គលចំនួន ៣ និងអង្គភាពចំនួន ៤ របស់អ៊ីស្រាអែល ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបង្ហាញជាសាធារណៈទេ ។

ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas បានបង្ហោះសារលើ X ថា វាដល់ពេលហើយ ដែលយើងត្រូវបញ្ចេញទណ្ឌកម្មដែលជាប់គាំងជាយូរមកហើយ ។ លោកស្រីថា ភាពជ្រុលនិយម និងអំពើហិង្សា នឹងមានផលវិបាក ។

ឆ្លើយតបទណ្ឌកម្មថ្មីរបស់អឺរ៉ុប រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានបញ្ជាក់លើ X ថា អឺរ៉ុបបានជ្រើសរើសធ្វើតាមតែអំពើចិត្ត ដើម្បីដាក់ទណ្ឌកម្មលើពលរដ្ឋ និងអង្គភាពអ៊ីស្រាអែល ដោយសារតែទស្សនៈនយោបាយរបស់ពួកគេ និងដោយគ្មានមូលដ្ឋានច្បាស់លាស់ណាមួយឡើយ ។ ភ្លាមៗ ក្រុមហាម៉ាស់នៅមិនទាន់បញ្ចេញប្រតិកម្ម ចំពោះទណ្ឌកម្មថ្មីរបស់អឺរ៉ុបនៅឡើយទេ ។

បើតាម Aljazeera, កាលពីឆ្នាំ ២០២៥ ការពង្រីកការសាងសង់ទីលំនៅរបស់អ៊ីស្រាអែល បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៧ ជាពេលដែលអង្គការសហប្រជាជាតិ ចាប់ផ្តើមតាមដានទិន្នន័យ ។

ចាប់តាំងពីសង្គ្រាមប្រល័យពូជសាសន៍នៅហ្គាហ្សាកើតឡើង តំបន់ West Bank បានរងការវាយប្រហារដោយអំពើហិង្សាស្ទើររាល់ថ្ងៃ ពីសំណាក់កងទ័ពអ៊ីស្រាអែល ។ យោងតាមអង្គការសហប្រជាជាតិ, ប្រជាជនប៉ាឡេស្ទីនជាង ១,០០០ នាក់ត្រូវបានសម្លាប់នៅ West Bank ៕

ប្រភព ៖ The Straits Times និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា